សូមបងប្អូនបន្តជួយដល់ប្អូនប្រុសផង...ប្អូនប្រុសដែលមានជំងឺតេតាណូស រហូតក្លាយជាមនុស្សស្គមស្គាំង សល់តែស្បែកដណ្តប់ឆ្អឹង រង់ចាំការជួយពីពុកម៉ែបងប្អូនទាំងអស់គ្នា...
-

កាលពីថ្ងៃម្សិលមិញព្រះតេជគុណបានទៅសួរសុខទុក្ខប្អូនប្រុសម្នាក់ដែលរស់នៅភូមិចំការអណ្ដូងឃំុចំការអណ្ដូងស្រុកចំការលើ ខេត្តកំពង់ចាម ដោយប្អូនប្រុសមានជំងឺតេតាណូស ដែលបណ្តាលឲ្យប្អូនប្រុសមានសភាពស្គមស្គាំងខ្លាំងរហូតដល់ថ្នាក់នេះ។ សូមមេត្តាបន្តជួយដល់ប្អូនប្រុសទៀតផង ព្រោះមើលទៅសភាពប្អូនប្រុសពិតជាពិបាកខ្លាំងណាស់។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Van Sorphea បានរៀបរាប់ថា​ "ថ្ងៃនេះព្រះគុណម្ចាស់វត្តចំការអណ្ដូងនិងវត្តទួល ឡូវយកជំនួយទៅឧបឋមដល់គ្រុមគ្រួសាររបស់ប្អូនប្រុស សូមអោយកុសលផលបុណ្យនេះអោយដល់គុណម្ចាស់សុខភាពល្អគ្រប់ៗអង្គ"។ ទន្ទឹមនឹងនេះ ក៏សូមអរគុណដល់ព្រះអង្គម្ចាស់ ដែលបានចូលរួមចំណែកជួយដល់ប្អូនប្រុស ដែលកំពុងត្រូវការជួយសង្គ្រោះពីសំណាក់ពុកម៉ែទាំងអស់គ្នា។

មានវីដេអូ៖ ប្រភព៖ Mot Chan Thy