សម្តេចក្រឡាហោម ស ខេង ចុះសំណេះសំណាល និងប្រគល់នូវម៉ូតូចំនួន ១៦៤៦គ្រឿង ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងប្រទេសជាលើកទី៤ នៅទីស្តីការក្រសួងមហាផ្ទៃ
-

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការជម្រុញ ដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងអស់ត្រូវយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយនិងសាសនានោះឡើយ។

ការជម្រុញរបស់សម្តេចក្រឡាហោម ស ខេង គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងពិធីប្រគល់នូវម៉ូតូចំនួន ១៦៤៦គ្រឿង ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសជាលើក ទី៤នៅទីស្តីការក្រសួងមហាផ្ទៃ។
សូមរំលឹកថានេះគឺជាលើកទី៤ហើយ ដែលក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ ទោចក្រយានយន្តដល់គ្រប់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់ពួកគេក្នុងការចុះបំរើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ក្រៅពីប្រគល់នូវតូចចក្រយានយន្ត ក្រសួងមហាផ្ទៃ ក៏បានសម្រេចប្រគល់នូវសាំងចំនួន១២០លីត្រ និងថវិកាចំនួន១២០០០០០(មួយលានពីសែន)ក្នុងមួយត្រីមាសផងដែរ៕
ប្រភពៈ Phorn Sophal