ប្រទះឃើញទូកឈើមួយគ្រឿង លិចនៅក្នុងទឹក សមត្ថកិច្ចចុះឆែកឆេរ រកឃើញទូកុងតឺទ័រចំនួន៣ ដែលផ្ទុកឈើប្រណិតខុសច្បាប់ ៥៣ដុំធំៗ
-

ខេត្តកំពតៈ នៅម៉ោង១០យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីគយដែលបង្ក្រាបករណី រត់ពន្ធឈើខុសច្បាប់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា មានទូកយន្តដឹកឈើប្រណិតខុសច្បាប់៣ទូកុងតឺន័រ ដែលមានផ្ទុកឈើ៥៣ដុំធំៗ បម្រុងឆ្លងដែនទៅប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះត្រូវបានកម្លាំងការិយាល័យនាវាចរគយ សហកាជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបបាន នៅចម្ងាយ៣គីឡូម៉ែត្រពីផែព្រែកត្នោត ខេត្តកំពត។

មន្ត្រីដដែលបន្តថា ការចុះបង្ក្រាបនេះ គឺប្រទះឃើញទូកយន្តឈើមួយគ្រឿង កំពុងលិចនៅក្នុងផ្ទៃទឹក ដែលមានជម្រៅប្រហែលបីម៉ែត្រ ទើបកម្លាំងសមត្ថកិច្ច ចុះឆែកឆេរ ប៉ុន្ដែពុំឃើញមាននរណាម្នាក់នៅលើទូកនោះឡើយ ឃើញតែទូកុងតឺទ័រចំនួនបីគត់ បន្សល់ទុកក្នុងទូកនោះ។
បច្ចុប្បន្នទូកុងតឺន័រផ្ទុកឈើទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ច ស្ទួចយកមករក្សាទុកនៅកន្លែងឈរជើង បណ្ដោះអាសន្នរបស់ការិយាល័យនាវាចរគយ ៕