មនុស្សស្រីគ្រប់រូបគួរ តែអានអត្ថបទនេះ!!! ថាតើអ្នកគួរជ្រើសរើស យកមួយណា ? ព្រោះវាជាអនាគតរបស់អ្នក....
-

ផ្កាឈើជាទីពេញចិត្តនៃសត្វឃ្មុំ យ៉ាងណា របស់ស្អុយទាំងឡាយ មានលាមកនិងសាកសពជាដើម ក៏ជាទីពេញចិត្តនៃសត្វរុយ យ៉ាងនោះដែរ។

បើកូនស្រីសម្លាញ់របស់ឪពុកមានកាយកម្មល្អ មានវាចាល្អ និងមានចិត្តល្អ រមែងប្រៀបដូចជាផ្កាឈើ តែបើកូនមានកាយកម្មមិនល្អ វាចាមិនល្អ និងចិត្តមិនល្អទេ កូនក៏ប្រៀបបាននឹងរបស់ដែលស្អុយដែរ។ កូនស្រីមាសឪពុក គប្បីជ្រើសយកដោយខ្លួនឯង តើកូនត្រូវការឱ្យរុយវារោម ឬត្រូវឱ្យឃ្មុំមកក្រេប។
បើកូនស្រីត្រូវការឱ្យឃ្មុំមកទំក្រេប កូនត្រូវបដិបត្តិខ្លួន ឱ្យមានកាយកម្មល្អស្អាត វាចាល្អស្អាត និងចិត្តល្អស្អាតពោលគឺ កូនត្រូវជាមនុស្សមានសីលមានធម៌…។
បើកូនស្រីប្រព្រឹត្តផ្ទុយពីល្អស្អាត កូនត្រូវបានជួបតែជាមួយរុយ ដែលនាំមកនូវសេចក្ដីសៅហ្មង និងសេចក្ដីវិនាសមកដល់កូនជាពិតប្រាកដ។
ឃ្មុំក្រេបផ្កា មិនធើ្វឱ្យខូចផ្កា មានតែនាំ​យកលំអងកេសរទៅធើ្វជាទឹកផ្អែម ឯខ្លួនឯងជាផ្កាសម្រេចបានជា ផ្លែញ៉ាំងប្រយោជន៍ក្នុងលោកឱ្យបរិបូណ៍។
នៅនឹងខ្លួនសត្វឃ្មុំមិនមានមេរោគ មិនមានរបស់ស្មោកគ្រោកមានតែលំអងកេសរផ្កា នេះជាឈ្មោះនៃមនុស្សល្អ បើកូនជាមនុស្សផ្កា កូននឹងមានមនុស្សល្អមករកូន ញ៉ាំងប្រយោជន៍ឱ្យទូលំទូលាយ ម្យ៉ាងទៀត ឃ្មុំជាឈ្មោះនៃសិរីសួស្ដី។
ឪសូមឱ្យពរដល់កូនស្រី សូមឱ្យកូន​ស្រីបានជាមនុស្សល្អ ប្រៀបបីដូចជាផ្កាឈើ សូមឱ្យកូនស្រីបានឆ្លងរួចពីការសៅហ្មង កុំជាមនុស្សស្អុយឡើយ។ ប្រភពៈ Lyhos San