ស្នាដៃកូនខ្មែរ ឃើញហើយមិនសរសើរមិនបាន ស្រស់ស្អាត រវើក ក្នុងរចនាបទខ្មែរពីសម័យដើម...
-

មួយរយៈមកនេះ មានកូនខ្មែរយើងជាច្រើនបានបង្ហាញពីស្នាដៃ និងរូបគំនូរដែលជាស្នាដៃពិតៗ ដែលមានគំនិតច្នៃប្រឌិតម៉ូដសម្លៀកបំពាក់តំណាងប្រទេសកម្ពុជា។ ម៉ូដនីមួយៗសុទ្ធសឹងតែមានបង្កប់ទៅដោយក្បូរក្បាច់រចនា បង្ហាញពីអត្តសញ្ញាខ្មែរយើងពិតៗ ធ្វើឲ្យមហាជនជាច្រើនមានការស្រលាញ់នឹងពេញចិត្តជាខ្លាំងផងដែរ។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសម្នាក់ដែលមានឈ្មោះថា Meak Koun បានធ្វើការបង្ហោះរូបភាពជាច្រើន ពីក្បូរក្បាច់រចនាគ្រប់ម៉ូដគ្រប់ម៉ាក។ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសក៏បានរៀបរាប់ថា "ឈុតទាំងនេះទោះពុំមានរូបពិត តែខ្ញុំបានបង្កើតវាឡើងដោយក្តីស្រលាញ់និងបង្កប់នូវសារខ្លះៗអំពីព័ត៌មាន រឿងព្រេង ប្រវត្តិសាស្ត្រ អបិយជំនឿ... ទាំងនេះជាសិល្បៈវប្បធម៌ដូនតាដែលលោកបានបន្សល់ទុកឲ្យយើង ដែលជាកូនចៅជំនាន់ក្រោយ លោកបានកែច្នៃធម្មជាតិឲ្យមានព្រលឹងវិញ្ញាណដែលមានភាពស្រស់ល្អ និង បង្កប់ដោយន័យគួរជាទីមោទនៈក្រៃលែង។ ការដែលខ្ញំច្នៃវាឡើងវាជាបណ្ដុំនៃវិញ្ញាណសិល្បៈដ៏តិចតួចបំផុតនៃផ្នែកមួយដែលលោកបានបន្សល់ទុកឲ្យតែប៉ុណ្ណោះ។ ប្រសិនជាមានការទាស់ខុសសូមអធ្យាស្រ័យខ្ញុំផង???"។ ហើយថ្ងៃនេះផងដែរ សារព័ត៏មានខ្មែរញ៉ូយើងខ្ញុំក៏សូមយករូបភាពដ៏ស្រស់ស្អាតរបស់ប្អូនប្រុស មកចែកជូនដល់ប្រិយមិត្តទាំងអស់ឲ្យបានឃើញ និងស្គាល់ពីទឹកដៃដ៏ល្អវិចិត្ររបស់កូនខ្មែរយើង ថាពួកគាត់មានភាពប៉ិនប្រសព្វនឹងមានថ្វីដៃយ៉ាងណានោះ។

ប្រភព៖ Meak Koun