សូមកុំដាច់ចិត្តអូសរំលងអី...ប្អូនៗកំសត់ ត្រូវជិះទូកឆ្លងកាត់គ្រោះថ្នាក់ ដើម្បីបានទៅរៀនសូត្រ ក្រេបយកចំណេះដឹង...
-

ជីវិតពិតជាខុសគ្នាខ្លាំងមែនទែន មានអ្នកខ្លះមានវាសនារៀននៅសាលាល្អៗ តែមិនខិតខំរៀនសូត្រ​ បើយោងមកមើលទិដ្ឋភាពរបស់ប្អូនដែលអង្គុយរៀនយ៉ាងកំសត់នេះទៅវិញ ស្ទើរតែស្រក់ទឹកភ្នែកទៅហើយ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គីមឡេង បានរៀបរាប់ថា "យើងមានគ្រប់គ្រាន់ហើយតែយើងនៅតែថាលំបាកចុះប្អូនៗវិញ????? ខ្ញុំបាទសូមប្រកាសរកជំនួយសម្រាប់ផ្តល់អោយប្អូនៗដែលនៅក្នុងរូបនេះដែលកំពុងតែជួបនិងបញ្ហាពិបាកខ្វះខាតសំភាររៀនសូត្រ និងសំលៀកបំពាក់ ចំណែកឯផ្លូវធ្វើដំណើរទៅរៀនវិញត្រូវបានលិចទឹកបាត់ផ្លូវមិនអាចធ្វើដំណើរទៅបាន ប្អូនៗត្រូវជិះទូកទៅរៀនរាល់ថ្ងៃ ហើយប្អូនៗគ្មានស្បែកជើងសម្រាប់ពាក់ជិត1ឆ្នាំហើយ ប៉ុន្តែប្អូននៅតែមិនបោះបង់ការៀនសូត្រទេទោះមានភាពលំបាកយ៉ាងណាក៏ដោយ ដូច នេះបើបងបងណាស់មានចិត្តចង់ចូលរួមអាចទំនាក់ទំនងមកខ្ញុំបាន ក្រុមខ្ញុំបាទនិងចុះទៅនៅខែក្រោយដើម្បីជួយប្អូន ហើយខ្ញុំបាទសង្ឃឹមថាបងបងនិងចូលរួមទាំងអស់គ្នា សាលានៅភូមិស្រែស្ដៅ​ .ឃុំមានជយ័ .ស្រុកសំឡូត .ខេត្តបាត់ដំបង"។ ដូចនេះមានអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាជួយចែករំលែកក្តីស្រលាញ់មួយនេះដល់ប្អូនៗផងបាទ។

ប្រភព៖ តាំង គីមឡេង