លើក​សរសើរ​តែ​ប្រទេស​គេ​ ជួយ​ប្រជាជន​គេ ដល់ពេល​ខ្មែរ​ជួយ​ខ្មែរ​ អត់​មាន​សរសើរ​...(មានវីដេអូ)
-

ការចែករំលែកក្តីស្រលាញ់ពីសំណាក់កូនខ្មែរ​ទាំងអស់ គ្នាពិតជាមានសារៈសំខាន់ណាស់ បើយើងចេះជួយគ្នានោះ ប្រទេសជាតិមួយនេះនឹងរស់នៅសុខសាន្ត។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គីមឡេង បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "លើក​សរសើរ​តែ​ប្រទេស​គេ​ ជួយ​ប្រជាជន​គេ​ ទាល់តែ​ខ្មែរ​ជួយ​ខ្មែរ​ អត់​មាន​សរសើរ​ និង​តម្កុំតម្កើង ផ្អើល​ទឹក​ផ្អើល​ដី​អី​សោះ។ តើ​ការ​ពោល​ពាក្យ​ថា​ ស្រឡាញ់​ខ្មែរ​ ជួយ​ខ្មែរ​ ជនជា ខ្មែរ​នោះ។ យើង​ទាំងអស់​ជួយគ្នា​ឡើង​ ការ​ជួយគ្នា​ទៅវិញទៅមក​ជា​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ"។ ទន្ទឹមការលើកឡើងរបស់ប្អូនប្រុសក៏ត្រូវបានគេចែករំលែកយ៉ាងច្រើន និងអំពើល្អរបស់ប្អូនដែលបានទៅជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបនូវការលំបាកដោយសារទឹកជំនន់ នៅខេត្តកោះកុងផងដែរ ដោយប្អូនប្រុសបានបញ្ជាក់ថា "ពេលព្រឹកជួបគ្នាណាបងៗ"

សូមទស្សនាវីដេអូរបស់ប្អូនប្រុសទាំងអស់គ្នា៖ ប្រភព៖ តាំង គីមឡេង