អភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីក្នុងមូលដ្ឋានដុតកម្ទេចទូហ្គេមខុសច្បាប់ជាច្រើនគ្រឿង ដែលបង្ក្រាបបានកន្លងមក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ សំបកទូហ្គេមខុសច្បាប់ជាច្រើនគ្រឿង ត្រូវដុតកម្ទេចចោល ក្រោមអធិបតីភាព លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ប្តេជ្ញាសាជាថ្មី ថា នឹងពង្រឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដើម្បីក្តីសុខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ លោក ចេង មុនីរ៉ា អះអាងថា នេះជាលទ្ធផល ស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ។ លោកថា ល្បែងស៊ីសងនេះ គឺ បានពង្វក់សិស្សានុសិស្ស និង ខាតបង់ការរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ។ លោកអភិបាល សង្កត់ធ្ងន់ថា បើរដ្ឋបាលសង្កាត់គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ក្រាបទេ សូមរាយការណ៍ជូនគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីមានវិធានការជាបន្ទាន់ ដើម្បីបង្ក្រាបល្បែងស៊ីសងទាំងនេះ ៕
ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។