បើយោងតាមគណនីហ្វេសប៊ុករបស់កូនស្រី ជនរងគ្រោះបានរៀបរាប់ថា"ទារឯងផ្ដល់ឈាមតាំងពីយប់ម្សិល ដល់ព្រឹកមិញថាបានតែយកមកខុសថាយកទៅដូរថ្មើរនេះហើយមិនដឹងឈាមនៅណា!!! ប្រុងម៉េចហ្នឹងអស់លោក-លោកស្រីពេទ្យ #ពេទ្យព្រះកុសុមះ(ពេទ្យលោកសង្ឃ)"។ យ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុកដែលឈ្មោះថា Scarin Ly ក៏បានរៀបរាប់ថា "បងស្រីរបស់ខ្ញុំគាត់រអិលជើងដួលបោកក្បាលនៅបន្ទ្ទប់ទឹក យកដល់ពេទ្យព្រះកុសុមះ(ពេទ្យលោកសង្ឃ)។ពេទ្យតំរូវអោយបញ្ចូលឈាម ក្រុមគ្រួសារបានផ្តល់ឈាមអោយពេទ្យរួចតាំងពីព្រឹក មកទល់ម៉ោងនេះ 16:43pmទៅហើយ មិនឃើញពេទ្យ យកឈាមមកដាក់អោយអ្នកជំងឺទៀត។ ហើយក៏មិនដឹងលោកគ្រូ-អ្នកគ្រូពេទ្យគាត់យល់ដូចម្តេច???"។។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ យ៉ាងណាក៏ដោយក៏ប្អូនស្រីមិនគួរណាប្រើពាក្យសំដី ថា "ប្រុងម៉េចហ្នឹងអស់លោក-លោកស្រីពេទ្យ"។ នេះគឺជាពាក្យដែលខុសឆ្គងមួយ មុននឹងនិយាយអ្វីក៏យើងត្រូវតែគិតផង ដឹងថាប្អូនពិបាកចិត្តចំពោះអ្នកម្តាយប្អូន តែទោះជាយ៉ាងណាក៏មិនត្រូវប្រើពាក្យមិនល្អយ៉ាងនេះដែរ។
ប្រភព៖ Jenny Qen