សូមជួយ share ម្នាក់មួយមក បងប្អូន!!! មើលទៅ មន្ទីពេទ្យបង្អែក ខេត្តសៀមរាប អ្នកជំងឺមុនចូល ពេទ្យសួរថា មានលុយអត់ បើអត់មានលុយទេ ទៅផ្ទះវិញទៅ
-

សូមជួយ share ? អោយមន្ទីពេទ្យបង្អែក ខេត្តសៀមរាបបានដឹងផង ! កាលពីម្សិលមិញនេះមានពលរដ្ឋគាត់ជិះម៉ូតូធ្លាក់ជង្ហុកបណ្ដាលអោយកូនគាត់ដួលបែកក្បាលកណ្ដាលភ្លៀង ឃេីញបែបនេះ លោកបេក្ខជនតំណាងរាស្ត្ររបស់គណបក្សខ្មែរក្រោក បានចុះជួយយកអាសារ ជូនពលរដ្ឋទៅពេទ្យ តាមរថយន្តរបស់គាត់ដែលមានបិទ Logo គណបក្ស

ពេលទៅដល់ពេទ្យ សន្តិសុខពេទ្យបានបានបញ្ជាអោយដាក់អ្នកជំងឺចុះ ហេីយបណ្ដេញរថយន្តបេក្ខជនតំណាងរាស្ត្រមិនអោយចតក្នុងមន្ទីពេទ្យទេ នឹងនិយាយថា មិនហ៊ានអោយឡានបក្សផ្សេងចតខ្លាចមេស្ដីអោយ ដែលបង្ហាញពីចរឹតការរេីសអេីងនយោបាយយ៉ាងខ្លាំង ជាពិសេសពេលពួកយេីងត្រឡប់ពីជូនគាត់ដាក់ពេទ្យវិញស្រាប់តែគេបណ្ដេញពួកគាត់ដែលជា ពលរដ្ឋ ចេញពីពេទ្យតែម្ដង ? ព្រោះគេថាពួកគាត់គ្មានប្រាក់បង់
ខ្ញុំសូមអោយលោកប្រធានមន្ទីពេទ្យបង្អែក សៀមរាប មេត្តាបកស្រាយ ! ព្រោះមន្ទីពេទ្យរដ្ឋជាពេទ្យដែលបំរេីសេវាសាធារណៈ មិនមែនបំរេីបក្សប្រជាជនកម្ពុជាទេ ! ពួកយេីងជាពលរដ្ឋដែលបានបង់ពន្ធជូនរដ្ឋគ្រប់ចំនួន ជាពិសេសអ្នកយកអាសារជូនពលរដ្ឋទៅពេទ្យនោះគឺបេក្ខជនតំណាងរាស្ត្រផង ខ្ញុំចង់ដឹងថាច្បាប់មាត្រាណា មានសិទ្ធហាមឃាត់រថយន្តបេក្ខជនតំណាងរាស្ត្រមិនអោយចតក្នុងមន្ទីពេទ្យដែលជាភូមិសាស្ត្របំរេីសេវាសាធារណៈ ? ហេតុអីមិនព្យាបាលពលរដ្ឋក្នុងនាមជាមន្ត្រីបំរេីសេវាសាធារណៈ ព្រោះតែគ្នាគ្មានលុយ? បេីចង់ក្លាយជាអ្នកមានមកធ្វេីពេទ្យធ្វេីអី ម៉េចមិនព្រមធ្វេី businesses ទៅ
បញ្ជាក់ ៖ ក្នុងករណីប្រកែក មិនទទួលយកការពិត មិនអប់រំបុគ្គលិកក្រោមឱវាទ យេីងខ្ញុំ នឹងបង្ហោះវីឌីអូ បន្ថែមទៀត ។ សូមកែប្រែមាយាទរេីសអេីងនយោបាយចេញពីផ្នត់គំនិតដ៏ចាស់គំរិល។
ប្រភពៈ William Guang