តារាសម្តែងជើងចាស់ លោក លាង ឧត្តម ដែលជាតារាសម្តែងមួយរូប ពោរពេញទៅដោយទេពកោសល្យ និងទទួលបានការគាំទ្រជាច្រើនពីសំណាក់ពុក ម៉ែ បង ប្អូន ទាំងក្នុងនិងក្រៅប្រទេស ស្រាប់តែបង្ហាញអារម្មណ៍អាណិតអាសូរដល់វត្តមួយស្ថិតនៅក្នុងខេត្តកំពត ដោយឃើញពីទុក្ខលំបាករបស់ព្រះគុណម្ចាស់ និង ភិក្ខុទាំងអស់នៅក្នុងទីវត្តអារាមនោះ លោកក៏បាន អំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន សិល្បៈករ សិល្បៈការនី ទាំងក្នុងនិងក្រៅប្រទេស សូមមេត្តាជួយដល់វត្តកំសត់មួយនេះផង ព្រោះថាពេលនេះត្រូវបានទឹកជន់លិចវត្តអស់ហើយ ហើយព្រះសង្ឃក៏មិនអាចទៅរកចង្ហាន់នៅទីណាបានទៀតឡើយ។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោកដែលមានឈ្មោះថា Leang Uodom-One បានរៀបរាប់ទាំងកំសត់ថា "ជំនួសមុខអោយព្រះចៅអធិការ និង ព្រះសង្សនៅ វត្តទឹកវិល ឃុំកំពុងគ្រែង ស្រុកទឹកឈូ ក្នុងខេត្តកំពតសូមអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញា្ញ លោក លោកស្រី ពុកម៉ែបងប្អូន សិល្បៈករ សិល្បៈការនី ទាំងក្នុងនិងក្រៅប្រទេស សូមមេត្តាជួយផ្តល់ជាចង្ហាន់ ថវិការតិចក្តី ច្រើនក្តីដល់ព្រះសង្សនៅវត្តទឹកវិលនេះផងព្រោះលោកជួបកាលំបាកហើយ ??? ត្រីងៀត ត្រីឆ្អើ សាច់ ទឹកត្រីប៊ីចេងស្ករ មុី អង្ករ ។ល។"។ ទន្ទឹមការបង្ហោះរូបភាពជាច្រើន ក៏មានអ្នកគាំទ្របានចូលមកខមិនថា "អាណិតណាស់"។

































