បេននី យ៉ាំង បានទាំងព្រម ស្អាត ឆ្លាត ចិត្តក៏ល្អទៀត...(មានវីដេអូ)
អតីតតារាសម្តែង កញ្ញា បេននី យ៉ាំង ក្រោយពីឃើញក្មេងប្រុសម្នាក់ដែលត្រូវបានម្តាយបង្កើតបោះបង់ចោល ដោយក្តីអាណិតស្រលាញ់ក្មេងៗ ស្រីស្អាតរូបនេះ ក៏បានទៅសួរសុខទុក្ខក្មួយប្រុសដល់អង្គការក្មេងកំព្រាតែម្តង។ យ៉ាងណាមិញ អតីតតារាសម្តែងដែលចូលចិត្តពាក់ម៉ាស់រូបនេះ ពិតជាមានអារម្មណ៍ល្អខ្លាំងណាស់ ពេលបានឃើញក្មេងទាំងអស់សប្បាយរីករាយ ព្រមទាំងមានការទទួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកគ្រប់គ្រងនោះផងដែរ។ ទន្ទឹមនឹងការទៅដល់អង្គការក្មេងកំព្រាហើយ កញ្ញាក៏បានទៅជួបជាក្មេងដែលត្រូវបានម្តាយបោះបង់នោះ ហើយថែមទាំងបីបាច់ប្រៀបដូចជាកូនប្រុសចឹងដែរ។ ក្រោយពីបានឃើញរូបភាពក៏ដូចជាវីដេអូដែលកញ្ញាបានផុសរួចមក ក៏មានអ្នកគាំទ្រជាច្រើនបានសរសើរពីទឹកចិត្តរបស់កញ្ញា ថា "ស្អាតហើយថែមទាំងចិត្តល្អទៀត"៕



























ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។