​សេចក្តីជូនដំណឹង​ដល់​បងប្អូន​សាធារណៈជន​ទាំងអស់​ជ្រាប​ថា អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​សូម​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ មួយ​រយៈ​ជា​បណ្តោះអាសន្ន ដោយសារតែ...
-

​ព្រះ​សីហ​នុ ៖ ​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​សាធារណៈជន​ទាំងអស់​ជ្រាប​ថា អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​សូម​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ មួយ​រយៈ​ជា​បណ្តោះអាសន្ន នៅថ្ងៃ​ទី​២០ ខែកក្កដា​ ឆ្នាំ​២០១៨ ដោយសារតែទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវ ជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៩០ ក្នុង​ខេត្តកំពង់ស្ពឺ និង​គីឡូម៉ែត្រ​លេខ​១១៥ (​ស្ពាន​ស្ទឹង​សំរោង​) ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ស្ថិតនៅក្នុងស្ថានភាពទឹកជន់ជោរបែបនេះ បើបងប្អូនមានបំណងអញ្ជើញទៅខេត្តព្រះសីហនុ ឬ ខេត្តកោះកុង សូមមេត្តាប្រើប្រាស់ផ្លូវជាតិផ្សេងៗ។ ចំពោះរថយន្តធន់តូច ឬធំ គ្រប់ប្រភេទជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៩០ ក្នុង​ខេត្តកំពង់ស្ពឺ និង​គីឡូម៉ែត្រ​លេខ​១១៥ (​ស្ពាន​ស្ទឹង​សំរោង​) ដែលត្រូវធ្វើដំណើរឆ្លងកាត់ទីនេះ គឺមិនអាចឆ្លងកាត់បានឡើយ។

ដោយ៖​ និស្ស