ប្រុងប្រយ័ត្នក្មួយ...សូមសិស្សានុសិស្សទាំងអស់មានការប្រុងប្រយ័ត្ន ពេលធ្វើដំណើរទៅសាលារៀន ព្រោះតែ...
-

កណ្តាលស្ទឹង៖ ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅតែបន្តឡើងដដែល ក្នុងល្បឿនយឺត សន្សឹមៗ បាន ធ្វើអោយលិចផ្ទះរបស់ប្រជាពលរដ្ឋដែលនៅតាមជាប់សន្តស្ទឹងព្រែកត្នោត មួយចំនួន ដូចជាភូមិ ទែន ភូមិអន្លុងព្រីង ភូមិស្រម៉ ភូមិដើមឫស និងភូមិទន្សាយគាច ប៉ុន្តែការលិចនេះ គឺមិនលិចផ្ទះប្រជាពលរដ្ឋទាំងស្រុងនោះទេ គ្រាន់ផ្ទះខ្លះលិចដល់ត្រឹមរបងផ្ទះ ក្នុងផ្ទះ ត្រឹមខ្នងជើង ឬត្រឹមមួយតឹកពីរតឹកតែប៉ុណ្ណោះ នៅថ្ងៃទី២០ ខែកក្កដា ២០១៨ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំពោះស្ថានភាពផ្លូវវិញ នៅតាមភូមិនីមួយៗ ក៏មានលិចទឹកដែរ តែនៅតែអាចធ្វើដំណើរបានខ្លះ ចំពោះសំណាប សន្ទូង បានលេចខ្ទេចគ្មានសល់ ជាច្រើនហិចតា អាជ្ញាធរ កំពុងចុះត្រួតពិនិត្យ ពីបញ្ហា និងផលប៉ះពាល់។ ខណៈពេលនេះ អាជ្ងាធរសូមអំពាវនាវដល់ពុកម៉ែ បងប្អូន ទាំងអស់នៅតាមតំបន់ទឹកលិច និងតាមទន្លេរ សូមឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាព ជាពិសេសក្មេងតូចៗ គួរតែមានការថែមទាំសុខភាព ក៏ដូចជាប្រុងប្រយ័ត្នចំពោះសត្វល្អិត ដែលបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ចំពោះសិស្សានុសិស្សគួរតែឲ្យពួកគាត់ឈប់សម្រាក ព្រោះថា បើគាត់នៅតែបន្តការសិក្សាទាំងក្នុងស្ថានភាពបែបនេះ ក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់ពួកគាត់បានដែរ៕

មានវីដេអូ៖ ដោយ៖ និស្ស