ម្ដាយដើរទៅទិញសាប៊ូ នៅផ្ទះចាប់ហ៊ួយកុ្នងភូមិមួយភ្លែត មកវិញឃើញកូនស្រីដើរលើកខោចេញពីបន្ទុប
ខេត្តកណ្តាលៈ កាលពីវេលាម៉ោង៤ៈ៣០នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ បានលួចចូលទៅក្នុងបន្ទប់ ហើយចាប់រំលោភក្មេងស្រីម្នាក់ ដែលមានសតិមិនប្រក្រតី ពេលម្តាយក្មេងស្រីបានដើរទៅទិញសាប៊ូ នៅផ្ទះតៀមមួយក្នុងភូមិ ហើយទុកឲ្យកូនស្រីនៅផ្ទះតែម្នាក់ឯង ដែលស្ថិតនៅក្នុងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ។ ក្មេងស្រីរងគ្រោះមានអាយុ១៥ឆ្នាំ ចំណែកជនសង្ស័យឈ្មោះ ជន់ ខួច អាយុ ២៨ឆ្នាំ ។ ក្រោយពីទិញសាប៊ូរួចត្រឡប់មកដល់ផ្ទះវិញ ស្រ្ដីជាម្ដាយឃើញកូនស្រីដើរចេញពីក្នុងបន្ទប់ និងលើកខោស្លៀក រួចមកអង្គុយនៅលើគ្រែមុខផ្ទះ បន្ទាប់មកឃើញជនឈ្មោះ ជន់ ខួច ដើរចេញពីបន្ទប់នោះដែរ ទើបមានការសង្ស័យក៏ប្តឹងទៅសមត្ថកិច្ច។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។