គេហាមណាស់មួយៗចង់ណាស់ ឥឡូវដូចបំណង់!!! ជនជាតិចិនជាកម្មកសំណង់ម្នាក់ បានបាត់ខ្លួនពេលចុះលេងទឹកជាមួយ មិត្តភ័ត្រចំនួន៤នាក់ផ្សេងទៀត នៅសមុទ្រឆ្នេរកន្ទុយនាគ ក្រុងព្រះសីហនុ សមត្ថកិច្ច សន្និដ្ឋានថាជនរងគ្រោះត្រូវរលកសមុទ្រ បោកពន្លិច
ក្រុងព្រះសីហនុៈ មានជនជាតិចិនជាកម្មកសំណង់ម្នាក់ បានបាត់ខ្លួនពេលចុះលេងទឹកជាមួយ មិត្តភ័ត្រចំនួន៤នាក់ផ្សេងទៀត នៅសមុទ្រឆ្នេរកន្ទុយនាគ ក្រុងព្រះសីហនុ កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ដែលគេសន្និដ្ឋានថាជនរងគ្រោះត្រូវរលកសមុទ្រ បោកពន្លិច។ ជនរងគ្រោះ ឈ្មោះ LIU QIANG ភេទប្រុស ឆ្នាំកំណើត ០១.០៤.១៩៩១ កាន់លិខិតឆ្លងដែន លេខ E68478103 មុខរបរជាកម្មករសំណង់។ ក្រោយកើតហេតុសមត្ថកិច្ចនិងក្រុមជួយសង្គ្រោះ បានប្រើម៉ូតូទឹកស្វែងរកជនរងគ្រោះ រហូតដល់យប់ ប៉ុន្តែមិនទាន់ប្រទះឃើញនៅឡើយ៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។