ទីបំផុត បុរសជនជាតិចិន៣នាក់ ដែលបាននាំគ្នា យកដែកគាស់ថ្នាំអំពៅ ដេញវាយ រថយន្ត និងប៉ុនប៉ងសម្លាប់ស្ត្រីខ្មែរម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានតុលាការ ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ ទីបំផុត បុរសជនជាតិចិន៣នាក់ ដែលបាននាំគ្នា យកដែកគាស់ថ្នាំអំពៅ ដេញវាយ រថយន្ត និងប៉ុនប៉ងសម្លាប់ស្ត្រីខ្មែរម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានលោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារ រាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លើបុរសជាតិចិនទាំង ៣នាក់ ពីបទ ប៉ុនប៉ងឃាតកម្ម យោងតាមមាត្រា២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។