ជួយជីវិតមនុស្សម្នាក់ដូចជាបានសាងចេតិយ៍៧ជាន់ចឹង... គ្រួសាររបស់តារាសម្តែង ម៉ឺន ពិសិដ្ឋ ពិតជាត្រូវការឲ្យបងប្អូនជួយដល់គាត់ សូមត្រឹមតែម្នាក់បន្តិចបន្តួចទៅតាមលទ្ធភាពរបស់បងប្អូន...
-

តារាសម្តែងពន្លកថ្មី លោក ម៉ឺន ពិសិដ្ឋ ដែលកំពុងដេកសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី ស្ថិតនៅក្នុងស្ថានភាពតឹងតែងខ្លាំងមែនទែន។ ប្រុសសង្ហាររូបនេះ បានធ្វើឲ្យមហាជនមានចិត្តអាណិតជាពន់ពេក​ ពេលដែលឃើញរូបលោកនៅក្នុងស្ថានភាពបែបនេះ។ យ៉ាងណាមិញ មិត្តភ័ក្តជិតដិតរបស់លោក ដែលមានឈ្មោះថា ជាតិ ខេមរា បានប្រាប់ថា "នៅព្រឹកនេះ អាការៈជំងឺរបស់ សិដ្ឋ ក៏នៅមិនទាន់ធូរ នៅឡើយ ស្ថានភាព ជំងឺ គួរអោយអាណិត ភាគច្រើនរវើរវាយ គួរអោយបារម្ភខ្លាំងណាស់ នេះបើតាមខ្ញុំបានមើលថែរយះបួនថ្ងៃមកហើយ"។ ទាក់ទិននឹងស្ថានភាពជំងឺរបស់តួអង្គ ចាវិន ក្នុងរឿង "បេសសកម្មមួយ"រូបនេះ ហាក់មានៅភាពលំបាកខ្លាំងទាំង ថវិការ និង ជំងឺរបស់ប្អូនប្រុស។ គួរបញ្ជាក់ផងដែរថា ពិសិដ្ឋគឺជាកូនប្រុសច្បង នៅក្នុងគ្រួសារក្នុងចំណោមបងប្អូន១២នាក់។ មានអ្នកគាំទ្រជាច្រើន​ជូនពរឲ្យតារាប្រុសរូបនេះ ឆាប់ជាសះស្បើយ ឡើងវិញក្នុងពេលឆាប់ៗនេះ៕

ប្រភព៖​ ជាតិ ខេមរា