អាណិតខ្លាំងណាស់...បងប្អូនខ្មែរចំនួន៥០០គ្រួសារ នៅខេត្តកោះកុង ដែលរងគ្រោះដោយសារទឹកជំនន់ បាត់បង់ទីលំនៅ អាហារហូបចុក ប្រឈមនឹងជំងឺផ្សេង កំពុងដង្ហើយរកជំនួយពីពុក ម៉ែ បងប្អូន...(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គីមឡេង បានចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ ដោយប្អូនប្រុសប្រាប់ថា "រឿងប្រជាពលរដ្ឋរងគ្រោះទឹកជំនន់តើមានការចែករំលែកដូចប្រទេសគេដែរទេនេះជាមតិខ្លីតែមានអ្នកស្អប់មួយចំនួនគេថាចាប់បាច់លើកប្រទេសគេតែមូលហតុដែលលើកគឺវាជារឿងពិតមួយដែលមនុស្សមួយចំនួនគឺគិតថាយើងចង់បាន​ ឡាយនិងស៊ែរតែ​ បើគិតទៅបើខ្ញុំផុសធម្មតាគឺដឹងថាពួកគាត់គឺមិនអាចមានអ្នកជួយនោះទេតែបើផុសរៀងឡើងបន្តិចអ្នកទើសនិងអ្នកស្អប់ចូលមករំគោះគ្រប់កន្លែងនេះហើយជាវប្បធម៌មួយដែលហៅថាអ្នកជួយចាំតែខុសអ្នករិះគន់ចាំតែត្រូវព្រោះ​ ជាសិទ្ធនិងការបញ្ចេញមតិរបស់ពួកគាត់ សង្ឃឹមថានិងមានការលើកទឹកចិត្តនិងចែករំលែកដូចរឿងប្រទេសគេឬរឿងជេរគ្នាទៅចុះ​ គ្រួសារជាង500គ្រួសាររស់នៅភូមិព្រះអង្គកែវ​ ឃុំពពែង​ ស្រុកស្រែអំបិល​ ខេត្តកោះកុង​ ដែលរងគ្រោះនៅទឹកជំនន់បាត់បង់ទីលំនៅ​ អាហារហូបចុក​ ប្រឈមនិងជំងឺ​ ថ្ងៃនេះខ្ញុំបាទបានចុះមកជួយពួកគាត់ដែលកំពុងជួបបញ្ហា​ សង្ឃឹមថានិងមានបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមជួយពួកគាត់ដូចជា​ អង្ករ​ មី​ ត្រីងៀត​ជួយដល់ពួកគាត់ដែលកំពុងជួបទុកនេះបន្តទៀតផង"។ ជាក់ស្តែងមានអ្នកចូលមកខមិនជាច្រើនថា "សំណាងល្អប្អូនប្រុស ជូនពរជោគជ័យរាល់ភារៈកិច្ចនឹងរកសុីមានបានចំរុងចម្រើនរហូតទៅណា"៕

មានវីដេអូ៖ ប្រភព៖ តាំង គីមឡេង