កម្មវិធីជួបជុំអធិដ្ឋាន ជូនប្រជាជនជប៉ុនដែលទទួលរងនូវគ្រោះទឹកជំនន់ កុំភ្លេចទៅចូលរួមទាំងអស់គ្នា...
-

លោកអ្នកពិតជាបានស្គាល់ លោក តាន់ គឺមសួរ ច្បាស់ ព្រោះលោកជាតារាតែម្នាក់គត់ដែលបានធ្វើវីដេអូ អប់រំយ៉ាងច្រើន។ នៅក្នុងថ្ងៃនេះ លោកនិង​បងប្អូនខ្មែរជាច្រើនអ្នក បានចូលរួមក្នុងព្រឹត្តិការណ៍អធិស្ឋាន ជូនប្រជាជនជប៉ុន ដែលតែងតែជួយដល់ប្រទេសខ្មែរយើង។ បើយោងតាមគណនីហ្វេសប៊ុករបស់លោក បានរៀបរាប់ថា "កម្មវិធីមិនទាន់ចាប់ផ្តើមផង មានអារម្មណ៍រំភើបទៅហើយ។ បងប្អូនដែលមិនបានចូលរួម អាចធ្វើការអធិដ្ធានពីផ្ទះមកបាន។ អធិដ្ធានជូនប្រជាជនជប៉ុននិងកម្ពុជា??? សូមកម្មវិធីដំណើរការល្អ ហើយមេឃមេត្តាកុំយំឱ្យសោះ???"។ លោកបានបញ្ជាក់បន្ថែមទៀតថា "បទចម្រៀង "We all pray for Japan" ត្រូវបាននិពន្ធដោយបេះដូងក្រោមការយកចិត្តទុកដាក់របស់ប្អូនៗដែលមានទឹកចិត្តឈឺឆ្អាលចំពោះប្រជាជនជប៉ុន។ ពួកយើងបានជ្រើសរើសយកបទចម្រៀងមួយនេះដើម្បីធ្វើការច្រៀងរួមគ្នាជូនប្រជាជនជប៉ុនក្នុងព្រឹត្តិការណ៍អធិដ្ធានចំពោះប្រជាជនជប៉ុននៅថ្ងៃទី 20ខែកក្កដា វេលាម៉ោង4រសៀលនៅស្តាតចាស់ខាងមុខនេះ"។ ជាក់ស្តែងយើងឃើញមានបងប្អូនមួយចំនួនបានទៅចូលរួមជាបណ្តើរៗហើយ៕

ប្រភព៖ Tan Kimsour