តួអង្គឯកស្រី រឿង "ផ្កាថ្ម" មិនត្រឹមតែពូកែសម្តែងនោះទេ ច្រៀងក៏ពិរោះថែមទៀត...(មានវីដេអូ)
-

តួ​ឯក​ស្រី​នាង​ផ្កាថ្ម​ កាលពីក្មេងរបស់​ទូរទស្សន៍​​ហង្សមាស​ កំពុង​តែ​ចាក់​បញ្ចាំង ដែលមានឈ្មោះថា កុមារី អូន នីតា ពិតជាធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ពីសមត្ថភាពក្នុងការសម្តែង និង ឈុតកម្សត់ ស្រក់ទឹកភ្នែក ពិតជាមានទេពកោសល្យគួរឲ្យគត់សំគាល់ជាខ្លាំង។ នៅក្នុងការសម្តែងក្មេងស្រីតូចល្អិតពិតជាចូលតួបានល្អណាស់ ជាហេតុធ្វើឲ្យអ្នកទស្សនាសរសើរមិនដាច់ពីមាត់នោះឡើយ។ អ្វីដែលកាន់តែធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងជានេះទៅទៀតនោះ កុមារីរូបនេះ ក៏ជាតារាចម្រៀងវ័យក្មេងមួយរូបដែលមានទឹកដមពិរោះមិនចាញ់តារាចម្រៀងអាជីពនោះទេ ដោយកុមារីរូបនេះច្រៀងបទផ្ទាល់ខ្លួន ដែលមានចំណងជើងថា "ម្ខាងគ្រួសារ ម្ខាងស្នេហា" គួរជាទីចាប់អារម្មណ៍ខ្លាំងណាស់៕

បើចង់ដឹងថាពិរោះយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖ https://www.youtube.com/watch?time_continue=133&v=7gsekqC-ql0 ប្រភព៖ ហ្វេសប៊ុក វ៉ាន់ នីតា