ចុម..! រថយន្តស៊ែរ៉ែនរបស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ឆាបឆេះយ៉ាងសន្ធោសន្ធៅនៅលើសាឡាង
-

ខេត្តកណ្ដាលៈ មានករណីឆ្លងខ្សែភ្លើងឆាបឆេះរថយន្តស៊ែរ៉ែន របស់អធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល នៅចំនុច លើសាឡាង(ឈ្មោះវិស្នុុ)ស្ថិតក្នុងភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល នាល្ងាចថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា មុនរថយន្តដែលឆេះ បានឆ្លងពីត្រើយម្ខាងភ្នំពេញ មកត្រើយម្ខាង អរិយក្សត្រ លុះជិតដល់ច្រាំងចំងាយប្រមាណ៤០០ទៅ៥០០ម៉ែត្រ លោកនាយផ្នែក នគរបាលយុត្តិធម៏ ស្រុកខ្សាច់កណ្តាល ជាអ្នកបើករថយន្តក៏ បញ្ឆេះម៉ាសុីនឡាន ក៍ឆ្លងខ្សែភ្លើង ឆេះមានអណ្តាតភ្លើង ពេលនោះបានក្រុមកម្មករយកបំពង់ពន្លត់អគ្គីភ័យមកពន្លត់តែ មិនរលត់ លុះសាឡាងបើកមកដល់ច្រាំងក៏បាននាំគ្នា រុញចូលទឹកទើបរលត់ ហើយក៏បានសន្តោងរថយន្តពីក្នុងទឹកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ ស្រុកខ្សាច់ កណ្តាល។ ករណីខាងលើនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ខូចខាតរថយន្ត០១គ្រឿង ៕
ដោយៈ ភារ៉ា