សូមសរសើរដ៏ប្អូនៗ ដែលបានធ្វើការរ៉ៃអង្គាសថវិការ ដើម្បីជួយដល់មិត្តភក្តិជួបគ្រោះថ្នាក់ចរាចរណ៍ ហើយពេលនេះកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់...
-

នៅថ្ងៃទី ២១ ខែកក្តដា​ ឆ្នាំ២០១៨ នេះ ប្អូនៗសិស្សានុសិស្សរៀននៅថ្នាក់ទៅទី ៩ " ង " នៃវិទ្យាល័យកំពង់ធំ ដែលបានដើររ៉ៃអង្គាសថវិការជួយមិត្តភក្តិពួកគេ ចំនួន ៣ នាក់ ដែលគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ ដែលកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នោះ។ យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thai Thai Thim បានធ្វើការបង្ហោះរូបភាពមួយសន្លឹក របស់ប្អូនៗប្រុសស្រី ដែលបានធ្វើការរៃអង្គាសថវិការដើម្បីជួយដល់មិត្តភក្តិនោះ ដោយនៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "សូមសរសើរប្អូនៗថ្នាក់ទី 9 " ង " នៃវិទ្យាល័យកំពង់ធំ ដែលបានដើររ៉ៃអង្គាសថវិការជួយមិត្តភក្តិពួកគេ ចំនួន 3 នាក់ ដែលគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ ត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកសូមជូនពរប្អូនឲ្យប្រលងជាប់គ្រប់ៗគ្នា ហើយលោកគ្រូគាំទ្រពេញទំហឹងនូវសកម្មភាពដែលមានតម្លៃរបស់ប្អូនៗ សម្រាប់កិច្ចការមនុស្សធម៌នេះ"៕ ជាក់ស្តែងណាស់ ការចេះជួយគ្នានៅក្នុងគ្រាលំបាក គឺជាទង្វើរដ៏ល្អមួយនៅក្នុងសង្គមខ្មែរ ហើនេះក៏ជាអំពើល្អមួយដែលប្អូនៗបានធ្វើដើម្បីមិត្តភក្តិផងដែរ។

ប្រភព៖​ Thai Thai Thim