ទៀតអស់ពីចិន ឥឡូវខ្មែរម្ដង គេហាមណាស់ ចង់ណាស់!!! បុរសជនជាតិខ្មែរម្នាក់ ត្រូវបានគេជួយសង្គ្រោះ ពីការលង់ទឹកសមុទ្រ ទាន់ពេល ក្រោយពីបុរសនោះ ចូលលេងទឹកសមុទ្រ ដែលមានខ្យល់ខ្លាំង ត្រូវរលកបោកផ្ទប់ បណ្ដាលឲ្យឈ្លក់ទឹក
-

ខេត្តព្រះសីហនុៈ បុរសជនជាតិខ្មែរម្នាក់ ត្រូវបានគេជួយសង្គ្រោះ ពីការលង់ទឹកសមុទ្រ ទាន់ពេល ក្រោយពីជនរងគ្រោះ ចូលលេងទឹកសមុទ្រ ដែលមានខ្យល់ខ្ល់ាំង ត្រូវរលកបោកផ្ទប់ ឈ្លក់ទឹក ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៨នេះនៅឆ្នេរឯករាជ្យ ។

សមត្ថកិច្ចបានចេញបំរាម មិនអោយពលរដ្ឋ ឬអ្នកទេសចរណ៍ ចុះលេងទឹកសមុទ្រ នៅរាល់ពេលមានរលកខ្លាំង ក្នុងនោះមានទាំងកងនគរបាល បានចលត័ហាមឃាត់ដោយផ្ទាល់ផង ប៉ុន្តែនៅតែមានអ្នក ចុះលេងទឹក ខ្វះការប្រុងប្រយត្ន័ ជាមួយនឹងការគ្មានឧបករណ៍ការពារជាប់ខ្លួន ដូចជាអាវពោងជាដើម៕ ​