ស្រៀវជំនួស...មាតាដៃមួយ១០០ សម័យហ្វេសប៊ុក បើកម៉ូតូដៃមិនបាច់កាន់ចង្កូតទេ ចុចតែទូរស័ព្ទទៅបានហើយ អ្វីដែលពិសេសនោះគឺមានក្មេងម្នាក់អង្គុយពីខាងមុខទៀត...(វីដេអូចាស់)
-

រយលានអត្តន័យនៃគ្រោះថ្នាក់ចរាចរណ៍ បើសិនជាអ្នកបើកបរ មិនគោរពច្បាប់ និងសុខសុត្ថិភាពផ្ទាល់ខ្លួននោះទេ។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុកបងប្រុសម្នាក់បានធ្វើការបង្ហោះវីដេអូមួយទាក់ទិននឹងស្រ្តីម្នាក់ កំពុងតែបើកបរម៉ូតូលើដងផ្លូវ ឈ្លាតពេលចុចទូរស័ព្ទ ដោយមិនខ្លាចគ្រោះថ្នាក់អ្វីបន្តិចសោះ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ អ្នកជិះជាមួយគាត់គឺជាក្មេងម្នាក់ដែលស្រី្តចិត្តឆៅរូបនោះ ដាក់ឲ្យអង្គុយពីមុខ ហើយដៃរបស់គាត់មិនបានកាន់ចង្កូតម៉ូតូនោះទេ ព្រោះគាត់រវល់តែចុចទូរស័ព្ទទៅវិញ។ នៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសបានរៀបរាប់ថា "#មើលចុះមាតាដៃ១០០សម័យហ្វេសប៊ុក សាំហ្មងcrushឆាតមកអត់ដឹងIdolកំពុងបើកម៉ូតូ???"។ បញ្ជាក់នេះជាវីដេអូចាស់ តែគ្រាន់តែចង់បង្ហាញបងប្អូនឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ។

ប្រភព៖ Socheat Heang