សប្បាយចិត្តណាស់...ប្អូនប្រុស ម៉ឺន ពិសិដ្ឋ គ្រាន់តែដឹងខ្លួនភ្លាម លើកម្រាមដៃដប់ សំពះអរគុណដល់សប្បុរសជនភ្លែត...
-

តារាសម្តែងពន្លកថ្មី លោក ម៉ឺន ពិសិដ្ឋ​ បានដឹងខ្លួនកាលពីល្ងាចថ្ងៃទី ២០ ខែ កក្តដា ដោយរូបលោកបានលើកម្រាមដៃដប់ សូមអរគុណដ៏សប្បុរសជន និងមិត្តភិក្តទាំងអស់ ដែលបានជួយយកអាសារ ព្រមទាំងមើលថែដល់ខ្លួនផងនោះ។ អ្វីដែលរំភើបជាងនេះទៅទៀតនោះ ប្អូនប្រុស ពិសិដ្ឋ ក៏បានធ្វើការផ្លាស់ប្តូរបន្ទប់ ព្យាបាលផងដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមិត្តភិក្តដែលមានឈ្មោះថា ជាតិ ខេមរា​ បានរៀបរាប់ទាំងសប្បាយចិត្តថា "ពិសិទ្ឋ ដូរបន្ទប់ព្យាបាល ជំងឺហើយ នៅល្ងាចថ្ងៃ ទី 20 07 2018 ដោយខ្វះថវិការ ព្យាបាល សូមបងប្អូនជួយដល់គាត់ផងចុះ អរគុណ" ។ លោក ខេមរា ក៏បានបន្តទៀតថា "អរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយដល់ ពិសិដ្ឋ"។ យ៉ាងណាមិញក៏មានមនុស្សជាច្រើន និងអ្នកគាំទ្រប្អូន ចូលរួមត្រេកអរជាមួយប្អូនផងដែរ៕

ប្រភព៖ ជាតិ ខេមរា