ប្រឡាប់រថយន្តតូចមួយគ្រឿង បើកបរដោយ ជនជាតិចិនម្នាក់ នៅស្រុកព្រៃនប់
-

ខេត្តព្រះសីហនុៈ វេលាម៉ោង១២ៈ៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ថ្ងៃត្រង់ នៅចន្លោះគីឡូម៉ែត្រលេខ១៦៥-១៦៦ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីប្រឡាប់រថយន្តតូចមួយគ្រឿង បើកបរដោយជនជាតិចិនម្នាក់ ឈ្មោះចិន ធៀនហ្វា ភេទប្រុស អាយុ៤៩ឆ្នាំ រថយន្ត ម៉ាកស្តារុិច ពណ៌ស ពាក់ផ្លាកលេខ 2AQ 2641 ស្នាក់នៅភ្នំពេញ (របួសស្រាល)។ មូលហេតុ រថយន្តខាងលើ បើកបរក្នុងល្បឿនលឿន ទប់លំនង់មិនជាប់បណ្តាលឲ្យក្រឡាប់ទៅខាងស្តាំដៃ បាក់បង្គោលចំណាំងផ្លាតអស់ ចំនួន០៣ដើម។ រថយន្តបង្កខាងនគរបាល អធិការដ្ឋានស្រុកព្រៃនប់ យកទៅរក្សាទុកដោះស្រាយបន្ត៕