នារីម្នាក់សូមអំពាវនាវដល់អ្នកចេះច្បាប់ជួយដល់នាងផង...គិតថាស្គាល់គ្នា ទើបឲ្យឡានខ្ចី ចុងក្រោយបែរជាយកឡានទៅបញ្ចាំបាត់...
-

នាពេលបច្ចុប្បន្នមនុស្សកាន់តែគួរឲ្យខ្លាចឡើងជារៀងរាល់ថ្ងៃ មិនថា ស្គាល់ ឬមិនស្គាល់គ្នានោះទេ សូម្បីមិត្តភក្តិជិតសិទ្ធបំផុត ក៏នៅតែទុកចិត្តមិនបានដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់នារីម្នាក់ ដែលមានឈ្មោះថា Morm Ma Leak កំពុងតែជួបបញ្ហាមិនអាចដោះស្រាយបាន ព្រោះថាខ្លួនក្រ ហើយក៏មិនចេះច្បាប់ និងក៏មិនដឹងជាទៅពឹងអ្នកណាបាន ទើបដាច់ចិត្តផុសរឿងក្នុងចិត្ត ក្រែងមានអ្នកចេះច្បាប់ ឬក៏មេធាវីចិត្តធម៏ណាម្នាក់អាចជួយដោះស្រាយនាងបាន ព្រោះតាមដឹងគឺខ្សែគេខាងនោះធំណាស់។ ម្ចាស់គណនីហ្វេសប៊ុកក៏បានរៀបរាប់យ៉ាងដូចនេះថា "#នេះជារឿងមួយដែលកើតឡើងលើនាងខ្ញុំកាលពីថ្ងៃទី08ខែ03ឆ្នាំ2018 បុរសម្នាក់ជាថៅកែក្រុមហ៊ុនឡានក្រុងមួយនឹងជាអ្នកធ្វើការនៅក្រសួងមហាផ្ទៃ បានមកសុំខ្ចីឡានLEXUS ES300 របស់នាងខ្ញុំជិះទៅធ្វើការនៅខេត្ត3ថ្ងៃ​ ដោយហេតុឡានគាត់ខូច គាត់ត្រូវចុះទៅបំពេញការងារនៅខេត្ត ដោយការយោគយល់ព្រោះស្គាល់គ្នាក៏អោយ...... 3ថ្ងៃឡើងដល់1អាទិត្យ.... 1អាទិត្យឡើងដល់1ខែ...." នាងខ្ញុំ​ក៏សួរនាំ គាត់រឿងឡាន គាត់ក៏និយាយថាមានអីឡើងមកនិយាយនៅផ្ទះគាត់មក(ផ្ទះគាត់នៅព្រៃសរភ្នំពេញ)​ ពេលទៅដល់ផ្ទះគាត់ក្រុមគ្រួសារគាត់ទាំងមូលបានមកនិយាយមួយនាងខ្ញុំ ពួកគាត់សុំពេលមួយខែគាត់នឹងដោះស្រាយឡានខ្ញុំមកអោយខ្ញុំវិញ នាងខ្ញុំក៏ចាប់ផ្ដើមឆ្ងល់ហើយសួរនាំសួរគាត់ថាឡានខ្ញុំទៅណា.... ពុទ្ធោ...... " លោកម្ចាស់ក្រុមហ៊ុនដ៏ខ្ពង់ខ្ពស់ លោកទៅជួលឡាន Rang Rover ពីឃ្លាំងលក់រថយន្ដជិះ​ ហើយជិះRang Roverគេឡើងឡោកខូចឡានគេ អត់លុយធ្វើឡានសងគេ ក៏បែកគំនិតខ្ចីលុយគេ(ដោយយកឡាននាងខ្ញុំទៅបញ្ចាំ) លោកគិតអី.... លោកមានសួរនាងខ្ញុំជាម្ចាស់របស់ទេលោក... " ហេតុម្ដេចបានហ៊ានអារកាត់របស់អ្នកដ៏ទៃ................ ហឺ.....​ខ្ញុំនិយាយលែងចេញ.....​ប្រឹងស្ដាប់បន្ដនៅសម្ដីគ្រួសារគាត់.... ដោយការអង្វរករ ពីឪពុករបស់គាត់ហើយភាសាទទួលខុសត្រូវរបស់គ្រួសារគាត់ថាថ្ងៃទី12ខែ06ឆ្នាំ2018គាត់នឹងដោះស្រាយលុះឡានរបស់នាងខ្ញុំមកអោយខ្ញុំវិញ ដោយភាពយោគយល់ដល់ទឹកចិត្តឪពុកម្ដាយក្រុមគ្រួសារ(គាត់ពោលថាលុយ10000ដុល្លារវាច្រើនណាស់គាត់សុំពេលតិចសិន)​ខ្ញុំក៏យល់ព្រម....... ថ្ងៃ12ខែ06............ ឡើងដល់13ខែ07នៅតែគ្មានដំណោះស្រាយជូនខ្ញុំ។ មុននឹងនាងខ្ញុំបង្ហោះហ្វេសប៊ុក នាងខ្ញុំបានតេទូរស័ព្ទទាក់ទងរកគាត់ គាត់បានអោយខ្ញុំទាក់ទងទៅក្រុមគ្រួសារគាត់ដូចមុនដដែល..... Okខ្ញុំក៏ទាក់ទងទៅបងស្រីគាត់តាមទូរស័ព្ទ....... ទីបំផុតដំណោះស្រាយរបស់គាត់គឺគ្មាន គាត់និយាយថាគាត់អស់ហើយ គ្រួសារគាត់គ្មានលុយទេ.... ខ្ញុំនិយាយតបបងស្រីគាត់វិញថា រឿងគ្រួសារគាត់អស់មិនអស់ខ្ញុំមិនដឹងទេ ខ្ញុំសួរថាឡានខ្ញុំដោះស្រាយយ៉ាងម៉េច គាត់និយាយដូចដើមហើយសុំជួបប្ដីខ្ញុំ ខ្ញុំថាមានអីនិយាយជាមួយខ្ញុំមកខ្ញុំជាម្ចាស់របស់ គាត់ថាគាត់មិននិយាយនឹងខ្ញុំទេ បើខ្ញុំនៅតែចង់និយាយរឿងឡាននឹងជាមួយគាត់ទៀតខ្ញុំនឹងខ្លាចជាមនុស្សរំខានពេលវេលាគាត់.....អូហូ..... សម្ដីឡូយទាំងគ្រួសារ ប្រែប្រួលលឿនម្លេះ ដំបូងបើគ្រួសារអ្នកមិនអង្វរខ្ញុំក៏ខ្ញុំមិនបានមកខាតពេលជាមួយច្ចឹងដែរ​ ហើយអ្នកណាអ្នកខាតពេលអោយប្រាកដហា៎.... សូមបញ្ជាក់​ មនុស្សដែលមកខ្ចីឡានគេ តែបែរជាលួចរបស់គេយកទៅបញ្ចាំស្មើរនឹងចោរ ពេលម្ចាស់គេតាមទាន់ចាប់បានចោរ ទោះចោរប្រគល់របស់អោយម្ចាស់គេវិញ ក៏មិនប្រាកដថារួចខ្លួនដែរ បើគិតពីផ្លូវច្បាប់.....! #អានហើយជួយពិចារណា៍ផង.... បន្ទាប់​មក​នាងខ្ញុំ​សុំយោបល់ម្នាក់មួយៗផង ដោយក្ដីគោរពពី នាងខ្ញុំ​ ម៉ម​ ម៉ាលក្ខ័ណ៍​☺️ ""។ ជាក់ស្តែងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនក៏បានចូលមកខមិន ជាច្រើន ម្នាក់ថា ឲ្យប្តឹងទៅ ម្នាក់ទៀតថា "បើក្មួយអត់មានមេធាវីប្រកាសlike ទៅដើម្បីដឹងដល់នាក់ចិត្តបុណ្យ. តេទៅលោកពូផែនវណ្ណាះទៅ មីងឃើញគាត់ជួយគេច្រើនហើយ"៕

ប្រភព៖ Morm Ma Leak