ចេះរកកន្លែងចូលគុកឃើញ!!! លួចស្រឡាញ់អូន យូរណាស់មកហើយ តែគ្មានប្រាក់ដើម្បីចូលស្តីដណ្តឹង មានតែរកសីុផ្លូវកាត់....
-

ស្វាយរៀងៈ កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះទិត្យ ថែ អាយុ៣៥ឆ្នាំ គ្មានមុខរបរ រស់នៅស្រុកស្វាយទាប ខេត្តស្វាយរៀង បានលបឡើងទៅលើផ្ទះរបស់នារីរងគ្រោះម្នាក់ ដែលមានផ្ទះនៅជាប់នឹងគ្នា មានឈ្មោះ ស.ន អាយុ២០ឆ្នាំ ក្នុងបំណងចាប់រំលោភ។

បើតាមការៀបរាប់ របស់នារីរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោងជាង៨យប់ ពេលដែលនាងកំពុងតែគេងលក់ ព្រោះទើបមកធ្វើការរោងចក្រអស់កម្លាំងផង ក៏ស្រាប់តែឮសូរសំឡេងមនុស្សទាញបើកមុងរបស់នាង ព្រមទាំងមានធំខ្លិនបារីផង ទើបស្ទុះក្រោកឡើង ហើយស្រែកឆោឡោហៅម្តាយដែលសម្រាកនៅក្រោមផ្ទះឲ្យជួយ។ ក្រោយមានការស្រែកឆោឡោ ជនសង្ស័យក៏បានភ័យ ហើយបានរត់ចុះពីលើផ្ទះរបស់ជនរងគ្រោះយ៉ាងប្រញាប់ និងលោតផ្លោះរបងទៅពួនដេកនៅផ្ទះរបស់ខ្លួនធ្វើប្រងើយ។
ក្រោយទទួលបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងនគរបាល ប៉ុស្ដិ៍មូលដ្ឋាន បានចុះទៅធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនឈ្មោះ ទិត្យ ថែ មកសាកសួរ រួចបានឃាត់ខ្លួនបញ្ជូនមក ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅវេលារសៀលថ្ងៃទី១៩ ខែកក្កដានេះ។ នៅចំពោះមុខសមត្ថកិច្ច ជនស្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជានប៉ុនប៉ងរំលោភទៅលើនារីរងគ្រោះនោះពិតមែន ដោយសារខ្លួនលួចស្រឡាញ់នាងតាំងពីយូរណាស់មកហើយ តែគ្មានប្រាក់ដើម្បីចូលស្តីដណ្តឹង។