សូមកុំដាច់ចិត្តអូសរំលងអី...បងប្រុសម្នាក់ មានជំងឺដំបៅដៃ ជើងស្ទើរតែរលួយទៅហើយ ជើងក៏ដើរមិនរួច គ្មានសាច់ញាតិ គ្មានទីពឹង....
-

បើយោងតាមការបង្ហោះរូបភាពជាច្រើនសន្លឹក និងជីវភាពដល់ជូរចត់របស់បងប្រុស ដែលកើតដំបៅជើងដៃ ស្ទើរតែរលួយទៅហើយ ដើរក៏មិនរួចទៀត នេះហើយជីវិតជាអ្នកក្រ គ្មានលទ្ធភាពដើម្បីទិញថ្នាំលេប ចឹងហើយមានតែបណ្តោយតាមកម្មទៅ។ នៅក្នុងរូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានបងប្អូនលេងបណ្តាញសង្គមហ្វេសប៊ុកធ្វើការចែកចាយជាច្រើនបន្តបន្ទាប់គ្នា ដោយសម្តែងការអាណិតដល់បងប្រុសជាខ្លាំង។ ជាក់ស្តែងនៅក្នុងហ្វេសប៊ុកដែលមានឈ្មោះថា Song Song បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "ក្នុងនាមជាខ្មែរដូចគ្នាខ្ញុំមានការអាណិតបងប្រុសម្នាក់នេះខ្លាំងណាស់ ប៉ុន្តែ​ខ្ញុំនៅឆ្ងាយពេកដូច្នេះមានតែអំពាវនាវដល់បងប្អូនដែលមានចិត្តសប្បុរសជនតាមចិត្តបុណ្យអាចជួយបងប្រុសដែលគាត់មានជំងឺដំបៅដៃ ជេីង ហេីយដេីរមិនរួចទេ ហេីយគាត់ក្រីក្រគ្មានទីពឹងទេ ដូចបងប្អូនបានឃេីញក្នុងសកម្មភាពនេះហេីយ។ សូមបងប្អូនជួយគាត់ផង តិចច្រើនក្តីតាមសទ្ធា ហើយរាល់អំណោយទាំងអស់ខ្ញុំយកទៅជូនបងប្រុសផ្ទាល់ ដែល គាត់រស់នៅ ភូមិ កំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បេីបងប្អូនចង់ជួយគាត់អាចទំនាក់ទំនងតាមរយះFacebookខ្ញុំឬ មួយអាចCallមកសាកសួរខ្ញុំបាន ជួយShare ទាំងអស់គ្នាដើម្បីអំពើល្អ ?? 0963200002/0762290900"

ប្រភព៖ Song Song