(ដំណឹងបឋម) រថយន្តស្ទូចមួយគ្រឿង បើកបុកបង្គោលភ្លើង លើស្ពានអូរសំអាត ផ្លូវឯករាជ្យ បណ្ដាលឲ្យក្រឡាប់ទៅប៉ះបុរសជនជាតិចិនម្នាក់ រងរបួសស្រាល
-

ក្រងព្រះសីហនុៈ វេលាម៉ោងជិត១០ព្រឹក ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់់ចរាចរណ៏មួយ ដោយរថយន្តស្ទូចមួយគ្រឿង ផ្លាកលេខ ភ្នំពេញ 3E- 0932 បើកបុកបង្គោលភ្លើង រួចហើយក៏ក្រឡាប់នៅស្ពានអូរសំអាត ផ្លូវឯករាជ្យ ក្រុងព្រះសីហនុ ។

បើតាមសម្ដីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ក្នុងហេតុការណ៍នេះ បណ្តាលអោយអ្នកជិះម៉ូតូម្នាក់ ជាជនជាតិចិន រងរបួសស្រាល ដោយសារតែរថយន្តក្រឡាប់ប៉ះត្រូវ ពេលនេះបាននាំទៅសង្គ្រោះភ្លាមៗដែរ។ ចំណែករថយន្តស្ទូចខាងលើ ត្រូវបានសមត្ថកច្ចឃាត់ទុក ជាបណ្តោះអាសន្នហើយ៕