ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ខេត្តបាត់ដំបង ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយធ្វើសកម្មភាព យកដុំថ្មគប់ទៅលើកញ្ចក់រថយន្ត លួចទ្រព្យសម្បត្តិ៍
-

​បាត់ដំបងៈ កាលពីថ្ងៃសុក្រ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ៈ៣០នាទីយប់ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ខេត្តបាត់ដំបង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យឿង ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំមានទីលំនៅមិនពិតប្រាកដ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យខាងលើត្រូវបានក្រុមអន្តរាគមន៍បង្ការ បង្ក្រាបបានវេលាម៉ោង ១៣ៈ០០នាទី នៅចំណុចដដែល ក៏ឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ បឿ បារាំង ហៅជ្រូក ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ យឿង ម៉ៅ បានឆ្លើយសារភាពថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២ៈ៣០នាទីរំលងអធ្រាត្រ ខ្លួននឹងបក្ខពួកឈ្មោះជ្រូក បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើកញ្ចក់រថយន្តមួយគ្រឿង ម៉ាកនីសាន់ម៉ាច ដែលទុកចោលនៅមុខផ្ទះ ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយខ្លួនបានយកដៃខាងស្តាំលូកចូលរថយន្តលួចយកកាបូប ហើយនាំគ្នារត់ចូលក្នុងរ៉ារថភ្លើង ក្រោយមកក៏បានឆែកមើល ឃើញមានកាត ATMចំនួន ០៧សន្លឹក លិខិតឆ្លងដែន ចំនួន០៣សន្លឹក អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ចំនួន១១សន្លឹក ។
ចំណែកជនសង្ស័យឈ្មោះ បឿ បារាំង ហៅជ្រូក ខ្លួនបានឆ្លើយសារភាពថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២នាទីរំលងអធ្រាត្រ ខ្លួនបានយកដុំថ្មមួយដុំ វាយទៅលើកញ្ចក់រថយន្តខាងមុខបណ្តាលឲ្យបែក រួចបានធ្វើសកម្មភាពលួចយកសម្ភារ:ក្នុងរថយន្តបានប្រាក់ ដុល្លារចំនួន ៥០០ដុល្លារ ប្រាក់ខ្មែរចំនួន ១៥០.០០០រៀល ហើយក៏បានរត់គេចខ្លួន។ បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាង ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕