សូមបានទេត្រឹមតែម្នាក់មួយដុល្លារប៉ុណ្ណោះ...សាលារៀនមួយខ្នងមានសភាពទ្រុឌទ្រោម នៅខេត្តស្វាយរៀង ដើម្បីជួយដល់ប្អូនៗតូចៗ...(មានវីដេអូ)
-

ក្មេងៗជាច្រើនកំពុងតែជួបនៅការលំបាក ទាំងការសិក្សាក៏ដូចជា សំភារៈ តែអ្វីដែលសំខាន់នៅពេលនេះ បងប្រុសម្នាក់ដែលមានឈ្មោះថា មុំ ដេវីត សូមអំពាវនាវ ដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយដល់សាលារៀនមួយ នៅខេត្តស្វាយរៀងផង។ នៅក្នុងគណនីហ្វេសប៊ុករបស់លោក មុំ ដេវីត បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានរឿងអោយបងប្អូនក្នុងបណ្ដាយសង្គម Facebook ជួយ នោះគឺ ខ្ញុំកំពុងស្វែងរកសប្បុរសជនដើម្បីសាងសង់អគារសិក្សាមួយនៅឯខេត្តស្វាយរៀង ដើម្បីអោយប្អូនៗគាត់បានសិក្សារៀនសូត្រ។ ប្អូនៗធនធានគាត់ខ្សត់ តើបងប្អូនដាច់ចិត្តអោយគាត់ខ្សត់ចំណេះដែររឺទេ? ខ្ញុំបាទ ដេវីត អាចសុំបងប្អូនបានទេត្រឹមមួយនាក់ ៤០០០៛ ។ ខ្ញុំចង់ឃើញពួកគាត់មានចំណេះ ចង់ឃើញគាតមានអនាគតល្អ។ បងប្អូនក៏គិតដូចខ្ញុំដែរមែនទេ ? អាចទំនាក់ទំនង: 010989999-069 87 3333 និង 093516666"។ ទាក់ទិននឹងការចូលរួមចំណែកនេះ បងប្រុសក៏បានធ្វើការឡាយវីដេអូ និង សូមអំពាវនាវថា " សាលាមួយនេះកំពុងរង់ចាំជំនួយពីសប្បុរសធម៍ទាំងអស់គ្នា អាចទេទាំងអស់គ្នាដេីម្បី លេីកស្ទួយវិស័យអប់រំដេីម្បីប្អូនៗកុមារជំនាន់ក្រោយ តិចក្តីច្រេីនក្តីសំរាប់ទឹកចិត្តសប្បុរសមួយនេះ????បេីមានចំណាប់អារម្មណ៍សូមchat ចូលប្រអប់សាររបស់ខ្ញុំបាទបាន សង្ឃឹមថាបងប្អូននឹងចូលរួមដេីម្បីវិស័យអប់រំ នឹងដេីម្បីកុមារជំនាន់ក្រោយ???? share we are the one we are the children ❤️???? សូម​មេត្តា​ជួយចែករំលែកព័ត៌មាននេះផង ??????? សង្ឃឹមថាបងប្អូនសប្បុរសជន និងបណ្តាក្រុមហ៊ុននានា មេត្តា​ចូលរួមគ្នា​ជួយ​សាងសង់អគារសិក្សាមួយនេះ ឲ្យប្អូននៅខេត្តស្វាយរៀង បាន​សិក្សា​រៀនសូត្រត្រឹមត្រូវផងទៅចុះ​ ???????​ #អនុវិទ្យាល័យគគីរសោម ស្ថិតនៅក្នុង​ភូមិសង្គម​ ឃុំគគីរសោម ស្រុក​ស្វាយ​ទៀប ខេត្តស្វាយរៀង"៕

មានវីដេអូ៖ ប្រភព៖ ​មុំ ដេវីត