សំខាន់ជឿជាក់លើខ្លួនឯង...លោក សុខ សាន់នី លើកឡើងថា វាសនាគឺស្ថិតនៅលើខ្លួនឯង ព្យាយាមដោយខ្លួនឯង លើកទឹកចិត្តខ្លួន ជាកត្តាសំខាន់បំផុត...
-

តារាសម្តែងប្រុសស្រស់សង្ហារលោក សុខ សាន់នី ទទួលបានការគាំទ្រជាច្រើនពីសំណាក់ ពុក ម៉ែ បង ប្អូន ទាំងក្នុងការសម្តែងខ្សែភាពយន្តនិង MV ជាដើម។ ដោយសារតែភាពស្រស់សង្ហារនិង ពោរពេញទៅហើយទេពកោសល្យ ទើបនាបច្ចុប្បន្នរូបលោកហាក់ត្រូវបានគេសង្កេតឃើញថា​ រូបលោកមានការថតសំអាងការជាច្រើនផងដែរ។ ទន្ទឹមនឹងភាពស្រស់សង្ហារនេះ លោកក៏បានយករូបភាពកាលពីមុន មកធ្វើការបង្ហោះ ដើម្បីឲ្យប្រិយមិត្តបានឃើញ។ បើទោះបីជាកាលពីមុនរូបលោកមើលទៅឃើញរាងធាត់បន្តិចក៏ពិតមែន តែនៅតែស្រស់សង្ហារដដែល។ តារាប្រុសរូបនេះក៏បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់លោកថា​"អ្នកណាថាមិនអាចកែប្រែខ្លួនឯងបាន ? អ្នកណាថាធាត់ មិនអាចស្គមវិញបាន ? អ្នកណាថាខ្លួនឯងមិនស្អាត គឺត្រូវតែអាក្រក់រហូត ? ជឿរខ្ញុំណា វាសនាគឺស្ថិតនៅលេីខ្លួនឯង ព្យាយាមដោយខ្លួនឯង លេីកទឹកចិត្តខ្លួនឯង ថាអ្នកនឹងអាចធ្វេីបាន ខ្ញុំធ្លាប់ធាត់ មិនស្អាតតែខ្ញុំប្រាប់ខ្លួនឯងថា ថ្ងៃណាមួយខ្ញុំនឹងស្អាតដូចគេ ?? តោះ ស៊ែរលេីកទឹកចិត្តអ្នកកំពុងបាក់ទឹកចិត្ត នឹងអស់សង្ឃឹម អ្នកអាចធ្វេីបានដូចខ្ញុំ ??????"។

ប្រភព៖ Sunny Sok