សារព័ត៏មានថៃ កោតសរសើរពីឆន្ទះ ដ៏មោះមុតរបស់ កញ្ញាឡូរ៉ា ទេវរី ក្រោយពីទទួលបានពានរង្វាន់ និងធ្វើពិភពលោកស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់...(មានវីដេអូ)
-

លោកអ្នកពិតជាស្គាល់យ៉ាងច្បាស់បើនិយាយពីតារាចម្រៀង ORIGINAL SONG កញ្ញា ឡូរ៉ា ទេវរី ​(Laura_mam​)​ ដែលមានភាពល្បីល្បាញយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស។ តារាស្រី កូនខ្មែរ​អាមេរិកាំង ហើយ​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ទីក្រុង San Jose រដ្ឋ​កាលីហ្វ័រញ៉ា វ័យ២៣ឆ្នាំរូបនេះ ទទួលបានការគាំទ្រជាច្រើនពីសំណាក់ពុកម៉ែ បងប្អូន ទាំងក្នុងនិងក្រៅប្រទេស។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "បើ​ថៃ​មិនចុះផ្សាយប្រហែល​គ្មាន​ថ្ងៃ​ដឹង​ទេ​ខ្ញុំ​? ព័ត៌មាន​ថៃបាន​និយាយ​កោតសសើរអំពី​ឆន្ទៈ​ដ៏​មោះមុត​របស់​​ #Laura_mam​ អ្នកចំ​រៀងខ្មែរ ក្រោយ​ទទួល​បាន​ពានរង្វាន់​ក្នុង​កម្មវីធី​ women of the future awards 2018​ នាង​បាន​ធ្វើ​អោយ​ពិភពលោក​ស្គាល់​ប្រទេស​កម្ពុជា​កាន់តែ​ច្បាស់​ នេះ​ជាមុខមាត់នឹងស្នាដៃ​ដ៏​អស្ចារ្យ​ មួយ​របស់​ប្រទេសកម្ពុជា​យើង​ដែល​ត្រូវ​បាន​សង្គម​សិល្បៈ​នឹង​អ្នក​សារព័ត៌មាន​ស្រុក​ខ្មែរ​មើល​រំលង​?"។ យ៉ាងណាមិញ មានបងប្អូនជាច្រើន ធ្វើការចែករំលែកគ្នាតាមហ្វេសប៊ុក និងមានអ្នកខ្លះបានលើកឡើងថា " មានតាស បើបងអែងអត់ផុសញុមអត់ដឹងដែរនឹង"

មានវីដេអូ៖ ប្រភព៖ Say Kary