ភ្នំពេញ៖ អ្នកនាង ទូច ស្រីល័ក្ខ អារម្មណ៍ក្តុកក្តួលជាខ្លាំងពេលឃើញមិត្តរួមអាជីព លោក សុភា ដែលជាម្ចាស់បទ"រួមទុក្ខមិនអាចរួមសុខ" កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលមើលឃើញហើយ សឹងតែមិនអាចទប់ទឹកភ្នែកបាន។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីក្រមិចក្រមើម អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ថា " ពិតជាសង្វែគណាស់មិននឹកស្មានថាសុភាមានបញ្ហារបែបនេះសេាះ ពេលមកដល់ផ្ទះសុភាម្ចាស់បទរួមទុក្ខមិនអាចរួមសុខគឺពិតជាអាណិតណាស់ពេលខ្លះដាច់បាយមិនដឹងទៅនិយាយប្រាប់នរណាសុំគេច្រៀងតាមអាហ្វែរការច្រៀងតាំងពីម៉េាង៥ល្ងាចរហូតដល់ម៉េាង១១យប់បានតែ៤០០០០រៀលដេីម្បីក្រពេះ អរគុណដល់ទឹកចិត្តសមាគន៍ ខ្មែរតែមួយនៅប្រទេសកូរ៉េ បានផ្តល់ថវិការតាមរយៈនាងខ្ញុំ១៥០$ជូនទៅដល់ក្រុមគ្រួសាររបស់ប្អូន"។ យ៉ាងណាមិញក៏៏មានប្រិយមិត្តជាច្រើន បង្ហាញអារម្មណ៍សោកស្តាយ និង ស្ទើរអួលដើមក ពេលឃើញស្ថានលោក សុភាព ស្ថិតនៅក្នុងស្ថានភាពបែបនេះ។ តួយ៉ាងអ្នកនាងទូច ស្រីល័ក្ខ ក៏សូមអំពាវនាវដល់ សប្បុរសជន មិត្តអ្នកសិល្បះ សូមមេត្តាជួយដល់ប្អូនប្រុសផង៕





