ខេត្តរតនគិរី អាជ្ងាធរស្រុក តាវែង បានចាប់ផ្តើមជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព ដោយសារតែកំពស់ទឹកទន្លេកំពុងតែមានការកើនឡើងជាបន្តបន្ទាប់...
ខេត្តរតនគិរី៖ កាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី បានចាប់ផ្តើមជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេសេសាន បានបន្តជន់ឡើងមួយកម្រិតបន្ថែមទៀត។ ក្រសួងធនធានទឹក តាមរយៈទំព័រ Facebook ផ្លូវការបានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់៨.២៥ម៉ែត្រ គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន០.២៥ម៉ែត្រ»។ ក្រសួងបានបញ្ជាក់ថា ទឹកបានបន្តជន់លិចចូលតំបន់ទំនាបមួយចំនួនបន្ថែមទៀត ដែលនៅតាមដងទន្លេ ក្នុងស្រុកតាវែង អណ្តូងមាស វើនសៃ និងស្រុកអូរយ៉ាដាវ ហើយពេលនេះអាជ្ញាធរស្រុកតាវែង កំពុងធ្វើការជម្លៀសប្រជាជនទៅកាន់ទីទួល សុវត្ថិភាពជាបណ្តើរៗ៕









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។