ម៉ៃ សុគន្ធ សួររកមុខអ្នកច្នៃម៉ូដសម្លៀកបំពាក់ឲ្យ ស្រីម៉ុច ដែលស្ទើរតែលេចចេញតំបន់សម្ងាត់
ណារ៉ា
-

មហាជនក្នុងបណ្ដាញសង្គមនាំគ្នារិះគន់តារាសម្ដែង ជីដូនកាកី ស្រីម៉ុច ដែលស្លៀកឈុត​សម្លៀកបំពាក់​​​សិច​ស៊ី​មិន​ធម្មតា បែប​ប៊ី​គី​នី​ វាល​គល់​ភ្លៅ ស្ទើរ​តែ​ចេញ​តំបន់​សំខាន់​។

ក្នុងនោះដែរ តារាចម្រៀងពូកែទើសលោក ម៉ៃ សុគន្ធ ក៏បានបង្ហោះសារសួររកមុខអ្នកច្នៃម៉ូដសម្លៀកបំពាក់អោយតារាស្រីរូបនេះស្លៀកផងដែរ ព្រោះវាធ្វើអោយប៉ះពាល់ដល់តម្លៃតារាទាំងមូល ។
លោក ម៉ៃ សុគន្ធ រៀបរាប់ថា៖ «(តែងកាយមិនមើលប្រាណ តែប្រាណមិនមើលវ័យ)កំពូលតារាខ្មែរនិងតារាថៃ តារាខ្មែរមើលទៅមិនដឹងដូចជាស្អី ហួសនឹងថ្លែង ត្រឹមតែបុណ្ណឹងយើងអាចវាយតំលៃបានហើយ កំរិតរីកចំរើន រឺធ្លាក់ចុះកំពូលអ្នកឆ្នៃម៉ូត ចង់ស្គាល់ណាស់ចង់អោយរង្វាន់អ្នកឆ្នៃម៉ូត ចេញស្លីបអ្នកមានបុណ្យទៅមើលយល់» ។
លោកបន្ដថា៖ «មិនមែនចង់ទើសទេ តែវាហួសហេតុពេក មិនដឹងថ្លែងថាមេច ជ្រុលនិយមពេកហើយ (ម៉ូតខោទឹកនោមកូនក្មេង ម្ចាស់ផ្ទះ នាងក្តៅស្អុះពេក បានស្លៀកចឹង ចង់រកមុខអ្នកច្នៃម៉ូតកប់ក្រលៀននេះណាស់ លីអូ ស នាងចង់ហែលទឹកលើឆាក នឹងហើយជាដើមហេតុ ដែលតែងតែធ្វើអោយមហាជនវាយតំលៃអ្នកសិល្បៈ កំរិតDown and Low» ៕