រំភើបចិត្តមែនទែន!!! អង្គការអភិរក្សសត្វព្រៃ (WCS) ព្រលែងសត្វខ្សឹប ឬក្ងោកទេព ឈ្មោល១ក្បាល ចូលក្នុងជម្រកធម្មជាតិ នៃតំបន់ការពារទេសភាព ទំនាបខាងជើងទន្លេសាប ក្រុងសៀមរាប
កំពង់ធំៈ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសហការជាមួយ មជ្ឈមណ្ឌលអង្គ រសម្រាប់ការអភិរក្សជីវចម្រុះ ខេត្តសៀមរាប (ACCB) និងសមាគមមគ្គុទ្ទេសក៍សត្វស្លាប (CBGA) ព្រលែងសត្វខ្សឹប ឬក្ងោកទេព ឈ្មោល០១ក្បាល ចូលក្នុងជម្រកធម្មជាតិនៃតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតនៅក្នុងភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីការព្យាបាលរយៈពេលប្រមាណ១ខែកន្លងមក។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។