ចយអើយ...លោក សាយ រតនៈ ទៅក្លឹបហាត់ប្រាណ ប៉ះចំចោរវៀតណាម លួចយកខ្សែក្រវ៉ាត់សំពណ្វចិត្តទៅបាត់...(មានវីដេអូ)
ពិធីករដ៏មានប្រជាប្រិយភាព លោក សាយ រតនៈ ត្រូវបានមហាជនជាច្រើនស្គាល់ និងគាំទ្រលោកយ៉ាងខ្លាំងដោយសារតែរូបលោកពូកែវោហាស័ព្ទ ធ្វើឲ្យប្រិយមិត្តជាច្រើនផ្ទុះសំណើចឥល្ហែរ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាប្រុសស្រស់សង្ហារូបនេះ ត្រូវចោរជាជនជាតិវៀតណាមម្នាក់បានលួចខ្សែរក្រវ៉ាត់របស់លោក ដែលមានតំលៃជាង ៨០ដុល្លារឯនោះ។ លោកក៏បានធ្វើការបង្ហោះវីដេអូ និងរូបភាពរបស់បុរសម្នាក់នោះ ជាសាធារណៈ ដើម្បីឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះចោរវៀតណាមម្នាក់ផងដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកផ្ទាល់បានលើកឡើងថា "ចោរដាច់ដាប..! បុគ្គលិកក្លឹបប្រាប់ថាចោរនោះជាVNទៀត..! ចយអើយ..! Share អោយអ្នកផ្សេងស្គាល់មុខចោរផង..!"។ ទន្ទឹមនិងការបង្ហោះរូបភាពរបស់ចោរ និងវីដេអូឃ្លីបរូចមក ក៏មានចូលមកខមិនជាច្រើន បានប្រាប់ថា គួរតែប្រុងប្រយ័ត្នចំពោះគាត់ម្នាក់នេះផងបងប្អូន៕

















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។