រថយន្ត ព្រុស មួយគ្រឿង សល់ចំហាយក្លិនស្រា ពីយប់មិនទាន់អស់ បោះពួយទៅបុករ៉ឺម៉កម៉ូតូ ដឹកសត្វក្រួចមួយគ្រឿង ពីក្រោយបណ្ដាលឲ្យធ្លាក់ក្នុងប្រឡាយទឹកស្អុយ
ភ្នំពេញៈ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ច្រកចូលបុរីសែននមោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។ មានករណីរថយន្ត ព្រុស ពណ៌ស្លែ ស្លាកលេខភ្នំពេញ 2AJ-0103 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីជាសង្សារ នៅមិនទាន់បាត់ក្លិនសុរាផង បើកក្នុងល្បឿនយ៉ាងលឿន ជែងរថយន្ត១គ្រឿងទៀត ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូ ដឹកកេសសត្វក្រួចមួយគ្រឿង ពីក្រោយបណ្ដាលឲ្យរ៉ឺម៉កម៉ូតូដឹកក្រួច ធ្លាក់ក្នុងប្រឡាយទឹកស្អុយ អណ្តែតសត្វក្រួចពេញផ្ទៃទឹក។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។