អ្នកណាថាគ្រូពេទ្យគិតតែលុយធំជាងអាយុជីវិតមនុស្ស...ពេលនេះបានជួបគ្រូពេទ្យល្អហើយជួយស៊ែរផង !
ណារ៉ា
-

កន្លងមកធ្លាប់តែឃើញព័ត៌មានក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមធ្វើការស៊ែរចែករំលែកគ្នានូវការចុះផ្សាយព័ត៌មានមិនល្អពីពេទ្យរហូតអ្នកខ្លះគិតសរុបជារួមថាពេទ្យសុទ្ធមិនល្អបើគ្មានលុយមិនព្យាបាលជម្ងឺឡើយ ។ ប៉ុន្ដែការពិតមិនដូច្នេះទាំងស្រុងឡើយ គ្រូពេទ្យមិនមែនសុទ្ធតែគិតរឿងលុយធំជាងអាយុជីវិតមនុស្សនោះទេ។

ជាក់ស្ដែងមានគណនេយ្យហ្វេសប៊ុកឈ្មោះ អាប់ទល់ រ៉ស់ភៀត បានបង្ហោះសារអរគុណនូវទឹកចិត្តគ្រូពេទ្យនៅមណ្ឌលសុខភាព ឃុំកំពង់ស្រឡៅ ដែលគិតអាយុជីវិតមនុស្សជាធំ។
គាត់បានរៀបរាប់ថា៖ «អ្នកណាថាគ្រូពេទ្យគិតតែលុយធំជាងអាយុជីវិតមនុស្ស. 28/07/2018 មណ្ឌលសុខភាព ឃុំកំពង់ស្រឡៅមួុយ លោកគ្រូពេទ្យ ហួុត់ ចំណោទ ជាគ្រូពេទ្យដែលប្រកបដោយគុណធម៌ សីលធម៌ និងជាគុំរូល្អ ដូចរូបភាពខាងក្រោមដោយមានការដឹកនាំអប់រំល្អពីលោក សូ បូរិន ដែលជាប្រធានមណ្ឌល។»