ជួយលេីកទឹកចិត្តអ្នកធ្វេីអំពេីល្អម្នាក់មួយមក...ហេងហើយ ប៉ះចំអ្នករត់ PassApp ចិត្តល្អ កុំអីចប់បាត់ហើយ...
កាលពីថ្ងៃម្សិលមិញ បុរសម្នាក់បានជិះ PassApp ហើយក៏បានភ្លេចទូរស័ព្ទនៅលើ PassApp នោះតែម្តង។ ក្រោយពីបាត់ទូរស័ព្ទភាព គាត់ដឹងថាត្រូវធ្វើយ៉ាងណានោះទេ។ ក្រោយមកអ្នករត់ PassApp ក៏បានយកទូរស័ព្ទមកឲ្យគាត់វិញ គាត់អរខ្លាំងណាស់ ដោយម្ចាស់ទូរស័ព្ទបានលើកឡើងទាំងចិត្តត្រេកអរថា"សំណាងហើយជិះចំម្ចាស់រត់ PassApp ល្អ បានយកទូរស័ព្ទមកឲ្យវិញ អរគុណ"។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ Chhay Black II បានរៀបរាប់ថា "ថ្ងៃនេះខ្ញុំបានជិះ passapp( អ្នកកង់បីចិត្តល្អ)ទៅផ្សារធំថ្មីបានបាត់ទូរស័ព្ទiPhone Xលេីកង់បីគាត់ គាត់ក៏បានយកមកអេាយខ្ញុំវិញ ខ្ញុំក៏បានជូនប្រាក់លេីកទឹកចិត្តគាត់វិញ50$ហេងហេីយប៉ះចំគាត់មានចិត្តល្អ បេីកប៉ះចំគេវិញមិនហ៊ានធានាថាបានមកវិញទេ នេះលេខទូរស័ព្ទគាត់099 956 783 ជួយជិះកង់បីគាត់ដូចជួយលេីកទឹកចិត្តអ្នកធ្វេីអំពេីល្អ"។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។