អាសូរណាស់!!! ប្ដីដេកអោបសពប្រពន្ធ ទាំងអាល័យ
-

ភ្នំពេញៈ​ កាលពី​វេលា​ម៉ោង៩​ព្រឹក ​ថ្ងៃទី​៣០​ ខែកក្កដា ​ឆ្នាំ​២០១៨ ​តាមមប្រភព​​ប្ដី​ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ឹម វណ្ណដា បានឱ្យដឹងថា សាកសព​ប្រពន្ធរបស់គាត់មានឈ្មោះ យឿន ឆៃ​គា ភេទ​ស្រី​អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​ផ្ទះ​លេខ​៧ ផ្លូវ​បេតុង ក្រុមទី​១ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ មុនពេល​កើតហេតុ ប្រពន្ធគាត់បាន​ចូលទៅ​លាងចាន​ឆ្នាំង រួចមក បាន​ទាញ​ទូដែក​ ពេលនោះ​ក៏បាន​ហៅ​ប្តី​ឱ្យជួយ ទាញ​ទូ តែ​ប្តី​មិន​បានមក​ទាន់​ផង ជនរងគ្រោះ​បាន​ទាញ​ទូដែក ទៅ​ប៉ះ​និង​ចរន្តអគ្គិសនី បណ្តាលឱ្យ​ដួល​។ ​ក្រោយមក​​ខ្ញុំ ចូលទៅ​ឃើញ​ប្រពន្ធ​ដេក​ដួល​ស្លាប់​បាត់ទៅហើយ ។

​តាម​ការពិនិត្យ របស់​ការិយាល័យ​ បច្ចេកទេស ​ឃើញថា ​ជនរងគ្រោះ​បាន​ស្លាប់​ ដោយសារ​ឆក់​ខ្សែរ​ភ្លើង ​ពិតប្រាកដ​មែន ​ក្រោយ​ពិនិត្យ​រួច​សមត្ថកិច្ច​ប្រគល់​សព​ ជូន​ក្រុមគ្រួសារ​ ធ្វើបុណ្យ​តាម​ប្រពៃណី ៕