សូមប្រុងប្រយ័ត្នបងប្អូន!!! នៅថ្ងៃទី៣ ខែសីហា ខាងមុខនេះ កម្ពស់ទឹកទន្លេមេគង្គ ខេត្តស្ទឹងត្រែង អាចនឹងកើនឡើងដល់ ១១.៤០ម៉ែត្រ កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នហើយ
-

សូមប្រុងប្រយ័ត្ន យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង អាចនឹងកើនឡើងដល់កម្ពស់ ១១.៤០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ)។

សូមបញ្ជាក់ថា មកដល់ម៉ោង ១១ៈ០០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង បានកើនឡើងដល់កម្ពស់ ១០.៨០ម ដោយលិចចូលតំបន់ទំនាបមួយចំនួនក្នុងសង្កាត់ចំនួន៤ ក្នុងក្រុងស្ទឹងត្រែង ជាបណ្តើរៗហើយ ក្នុងនោះមានសង្កាត់ព្រះបាទ សង្កាត់ស្រះឫស្សី សង្កាត់ស្ទឹងត្រែង និងសង្កាត់សាមគ្គី៕