ធ្វើបុណ្យទាន់ខែភ្លឺ...ពេលកូនមានប្រពន្ធ ប្តី រៀបការចេញពីរផ្ទះទៅហើយ ទុកឲ្យឪពុករស់នៅឯកា ដឹងអត់ថា មនុស្សចាស់កាន់គាត់ឯការប៉ុណ្ណានៅលើផែនដីនេះ តែមិនគួរណា...(វីដេអូចាស់ តែចាក់ដោតអារម្មណ៍ខ្លាំងណាស់)
-

សាច់រឿងដែលចាក់ដោត អារម្មណ៍ ប្រិយមិត្តទស្សនា ហើយស្ទើរតែស្រក់ទឹកភ្នែក ដោយសារតែមនុស្សនៅក្នុងរង្វង់គ្រួសារ ជាពិសេសកូនបង្កើត ពេលដែលដឹកថា កូនបង្កើតហ៊ានធ្វើបែបនេះដាក់អ្នកមានគុណទៅវិញនោះ។ ជារៀងរាល់ពេលដែលខ្ញុំបានឃើញវីដេអូមួយនេះភ្លាម ខ្ញុំស្រក់ទឹកភ្នែករាល់ពេល ព្រោះតែការចង់មាន ចង់បាន ភ្លេចខ្លួនថាគាត់ម្នាក់នេះជាឪពុក ជាអ្នកមានគុណ ជាអ្នកផ្តល់កំណើត និងជាអ្នកចិញ្ចឹមបីបាច់តាំងពីបាតជើងក្រហម រហូតដល់មានប្តីប្រពន្ធ គ្រប់ៗគ្នា។ យ៉ាងណាមិញ ក្នុងនាមជាកូន គួរតែជួយមើលថែ និងមើលថែរក្សាគាត់ នៅពេលដែលកូនប្រុសស្រីមានប្តី មានប្រពន្ធ ហើយចាកឆ្ងាញពីគ្រួសារ​ ដោយទុកឲ្យគាត់រស់នៅតែម្នាក់ឯង ពេលដែលគាត់ចាស់ទៅហើយ ភាពឯការរបស់គាត់កាន់តែកំសត់ ត្រូវរស់នៅតែម្នាក់ឯង ញុាំបាយម្នាក់ឯង សំរាកម្រាក់ម្នាក់ឯង ពេលឈឺ ថ្កាត់ក៏គ្មានអ្នកមើលថែ ដូចនេះសូមកូនចៅទាំងអស់ កុំទុកគាត់ចោល បើមិនបានមើលថែគាត់ គួរណាតែមានពេលមកមើលគាត់ឲ្យបានច្រើន ព្រោះពេលដែលចាស់ទៅភាពឯការកាន់តែខ្លាំង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក So Ti Norng Vuon បានរៀបរាប់ទាំងការឈឺចាប់ និងក្តុកក្តួលថា "ហូរទឹកភ្នែកដោយមិនដឹងខ្លួន...លោកពុក...ពុកត្រូវដើរសុំទានគេ....តើពុកខុសអ្វី...?កូនប្រុសទ្បើង៣នាក់ ចិព្ចឹមតែពុកម្នាក់មិនរស់ តើពួកអ្នកសមរស់នៅលើផែនដីនេះទេ...?ម៉ែគាត់ទៅចោលពុកមុនបាត់ហើយ ទុកអោយពុករស់នៅឯកកោរលើផែនដីនេះតែម្នាក់ឯង គាត់គ្មាននៅសល់អ្វីទេ គឺសល់តែកូនៗនិងចៅៗរបស់គាត់ដែលជាក្តីស្រលាញ់ ក្តីសង្ឃឹម និងជាភាពកក់ក្តៅរបស់គាត់ ជាកម្លាំងចិត្តសំរាប់គាត់រស់នៅ មុនពេលគាត់ទៅជួបប្រពន្ធរបស់គាត់ ចុះហេតុអ្វីត្រឹមភាពកក់ក្តៅបន្តិចបន្តួចដែលគាត់ចង់បាន ចង់រស់នៅជុំកូនៗចៅៗជាចុងក្រោយនៃជីវិតរបស់គាត់ អ្នកមិនអាចផ្លល់អោយគាត់បាន....?កាលពីតូចពួកទាំង២នាក់ប្តីប្រពន្ធផ្តល់អ្វីៗអោយគ្រប់យ៉ាងទាំងក្តីស្រលាញ់ទាំងភាពកក់ក្តៅលុះដល់ពេលអ្នកធំដឹងក្តីហើយ ពួកគាត់ទាំង២ក៏នៅតែផ្លល់អ្វីៗអោយពួកអ្នកដោយគ្មានស្តាយស្រណោះអ្វីទ្បើយ......"។

មានវីដេអូ៖ ប្រភព៖ So Ti Norng Vuon