ហ្នឹងបានថា ! គ្មានលុយពេទ្យមិនព្យាបាលទេ តែគ្រូពេទ្យម្នាក់នេះ...
-

មណ្ឌលសុខភាពមួយកន្លែងដែល នៅឃុំកំពង់ស្រឡៅត្រូវបានពលរដ្ឋនៅក្នុងឃុំនោះមានការសាទរនឹងចំណាត់ការរបស់លោក សូ បូរិន ដែលជាប្រធានមណ្ឌលយ៉ាងខ្លាំង ត្បិតអីលោកបានណែនាំលោកគ្រូអ្នកគ្រូពេទ្យក្រោមបង្គាប់ឲ្យយកគោលគំនិតថា «ត្រូវយកជីវិតមនុស្សជាធំ មិនមែនជាលុយទេ»។ ហើយក៏មានពលរដ្ឋម្នាក់ដែលបានឃើញសកម្មភាពលោកគ្រូពេទ្យ ហួត ចំណោទ ដេរ និងរុំរបួសបុរសម្នាក់ដោយមិនគិតរឿងលុយកាក់នោះ បានឲ្យដឹងក្នុងសារកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ថា «អ្នកណាថាគ្រូពេទ្យគិតតែលុយធំជាងអាយុជីវិតមនុស្ស មណ្ឌលសុខភាព ឃុំកំពង់ស្រឡៅមួយ លោកគ្រូពេទ្យ ហួត ចំណោទ ជាគ្រូពេទ្យដែលប្រកបដោយគុណធម៌ សីលធម៌ និងជាគុំរូល្អ ដូចរូបភាពខាងក្រោមដោយមានការដឹកនាំអប់រំល្អពីលោក សូ បូរិន ដែលជាប្រធានមណ្ឌល»។