នេះបានហៅថា ពលរដ្ឋល្អ!!! ប្រជាជនក្នុងភូមិ នាំដេញចាប់សត្វឈ្លូសមានផ្ទៃពោះ មួយក្បាលដែលវង្វេងរត់ចូលភូមិ និងលោតចូលសមុទ្រ ប្រលែងចូលក្នុងព្រៃវិញ
ខេត្តព្រះសីហនុៈ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ សត្វឈ្លូសមានផ្ទៃពោះ (កូន) វង្វេងរត់ចូលភូមិទាំងព្រលឹងចុងសក់ ស្រែកលាន់ឮពេញភូមិ រហូតលោតចុះទឹកសមុទ្រស្វែងរកកន្លែងសង្គ្រោះជីវិត ត្រូវបានអ្នកភូមិដេញចាប់វា ដើម្បីយកទៅប្រលែង ក្នុងព្រៃវិញ ដោយមាន អ្នកហែលទឹកផង អ្នក ចែវទូក ផង ព្រោះវាហែល ដល់ពាក់កណ្តាលសមុទ្រ ប្រជាជន ក្នុងតំបន់ រំដួលជើងភ្នំ បាននាំគ្នាជួយវា បានអោយដឹងថា សត្វឈ្លូសនេះ មានកូនក្នុងពោះផងដែរ។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។