ខេត្តកំពង់ចាម​ និងត្បូងឃ្មុំ អាចកម្រិត​ ទឹកជំនន់​​ បន្តឡើង...
-

នៅថ្ងៃទី០១ ខែ​ សីហា​ ឆ្នាំ​ ២០១៨ នាព្រឹកនេះ​ កម្រិតទឹកជំនន់(ទឹកឡើង) ​បានកំពុងបន្តឡើង​ រហូត ជារៀងរាល់ថ្ងៃ​ និងយប់​ ហើយ​ កម្ពស់​​ និងកម្រិតទឹក នាពេលបច្ចុប្បន្ននេះ​ ឡើងច្រើនរហូត មិនមានថយឡើយ​ តាមផ្លូវថ្នល់បេតុង​ កន្លែងខ្លះត្រូវបានលិច​ ខ្លះទៀតកំពុងបន្ត ការលិចជិតមកដល់ហើយ​ ផ្ទះប្រជាពលរដ្ឋកន្លែងខ្លះហូចូល មកដល់ក្រោមផ្ទះអស់ហើយ​ ។​ កម្រិតទឹកជំនន់​ពេលនេះ​ នៅភូមិទី១ និងភូមិទី២ ឃុំព្រែកអាជី​ ត្រូវបានលិចម្ដុំៗហើយ​ ...ហេតុដូច្នេះហើយ​ សូមញោមញាតិ​ ប្រជាពលរដ្ឋ ដែលរស់​ នៅទូទាំងឃុំព្រែកអាជី​ ទាំងអស់ សូមមេត្តាប្រុងប្រយត្ន័​ ត្រៀមលក្ខណៈបង្កាទុកឲ្យហើយ​ កុំឲ្យកូនក្មេងៗ...លេងទឹក ប្រយត្ន័មានគ្រោះថ្នាក់​ ហាមធ្វេសប្រហែសឲ្យសោះ​ ព្រោះតាមសេចក្ដីប្រកាស​ របស់ក្រសួងធនធានទឹក​ និងឧតុនិ​យម​កម្ពុជាថា:​ សម្រាប់ខេត្តកំពង់ចាម​ និងត្បូងឃ្មុំ អាចកម្រិត​ ទឹកជំនន់​​ បន្តឡើងរហូតដល់ថ្ងៃទី​ ០៥ ខែ សីហា​ នេះ ។ សូមអរគុណ និងសូមជ្រាប​​ ! ! !​

ប្រភព៖​ វត្តខទិរារាម គគីរ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ