កូននេនតូចអាយុ៦ឆ្នាំ ស្រែកយំរកឪពុក... ក្រោកពីព្រឹក កូននេនតូច ទៅអង្គុយបូជាសពឪពុក រៀបរាប់ពីការឈឺចាប់ពេលបាត់បង់លោកឪពុក...
-

បើយោងតាមគណនីហ្វេសប៊ុកព្រះគុណម្ចាស់ សុវណ្ណ ឆ័យ បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "កូនណេនជាកូនបងប្រុស វ៉េត យំនឹកឪពុកទើបតែស្លាប់ទៅថ្មីៗនេះ អាយុទើបតែ6ឆ្នាំត្រូវអត់បាយល្ងាចទៀត ម្តាយក្លាយជាស្ត្រីមេម៉ាយត្រូវចិញ្ចឹមកូនតូចៗបួននាក់ វត្តព្រះពុទ្ធសិរី ភូមិគ្រៀលពង ឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប ជីវិតអ្នកក្រ"។ ក្រោយពេលបូជាសពលោកមានគុណរួច បានពោលពាក្យថា "តើអ្នកយល់អារម្មណ៍ពេលបាត់បង់ឪពុកជាទីស្រលាញ់ហើយលែងវិលវិញជារៀងរហូតដែរទេ? នឹកពុកពេកអង្គុយអោបធាតុពុកនៅលើផ្ទះ"។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកនៅថ្ងៃទី ០១​ ខែសីហា នេះ បានរៀបរាប់ថា "ក្រោកព្រឹកឡើងបាត់កូនណេនស្មានតែរត់ទៅផ្ទះ តាមពិតនិមន្តមកកន្លែងបូជាសពឪពុកសោះ ឈឺចាប់ណាស់អារម្មណ៍បាត់បង់មនុស្សជាទីស្រលាញ់គ្មានថ្ងៃបានជួបវិញ"

ប្រភព៖ សុវណ្ណ ឆ័យ